សង្គម

បិទ​ផ្សារ​កណ្តាល​ តេស្ត​អាជីវករ​ទាំង​យប់ឆ្លង​ជិត ៥០ នាក់

ផ្សារកណ្តាល​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ ដែល​អាជ្ញាធរ​ប្រកាស​បិទជា​បណ្តោះអាសន្នកាលពី​ម្សិលមិញក្រោយ​សង្ស័យ​មាន​អ្នក​ឆ្លង​កូវីដ១៩ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ដឹកនាំ​ក្រុមការងារ​ធ្វើ​តេស្ត​លើ​អាជីវករ​និងពលរដ្ឋ​ចេញ​ចូលផ្សារ​ទាំំងយប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​ត្រឹម​ម៉ោង ១១ យប់​មិញនេះ រកឃើញអ្នក​ឆ្លង ៤៨ នាក់​ក្នុង​ចំណោម ៤២៣ នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្សារ​កណ្តាលដែល​មាន​ទីតាំង​មិន​ឆ្ងាយ​ពីផ្សារ​ចាស់ ជា​កន្លែង​ផ្ទុះ​ឆ្លង​ថ្មី​ទៀតខណៈ​រាជធានី​ភ្នំពេញ​បាន​ជួប​រលក​វាយ​​ប្រហារ​យ៉ាងធ្ងន់ធ្ងរពីជំងឺ​កូវីដក្នុង​​ព្រឹត្តិការណ៍ ២០ កុម្ភៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា នៅ​យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បាន​រួមសហការជាមួយ​វិទ្យាស្ថានជាតិសុខភាពសាធារណ: និងក្រសួងសុខាភិបាល បានចុះយកសំណាកអាជីវករនៅផ្សារកណ្តាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សង្ស័យមាន​​​អាជីវករ និង​ពលរដ្ឋ​ចេញ​ចូលផ្សារបាន​ឆ្លងកូវីដ ១៩ ហើយ​ដែល​ក្រុម​គ្រូពេទ្យ​ត្រូវ​​ចុះធ្វើការងារ​ភ្លាមៗ ដើម្បី​ទប់ស្កាត់ទាន់ពេលវេលាកុំ​ឲ្យ​កើត​មាន​ករណីធ្ងន់ធ្ងរ​ដូច​នៅ​ផ្សារ​អូរឫស្សី​៕