រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ រយៈពេល ១៤ ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១ ។
រដ្ឋបាលខណ្ឌបានបញ្ជាក់ផងដែរថា ការផ្អាកនេះដោយសារតែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និង ប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ-១៩
ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័សគួរឱ្យបារម្ភ ទើបចាំបាច់ត្រូវមានវិធានការ ដើម្បីទប់ស្កាត់ជាបន្ទាន់ ។
ក្នុងនោះផងដែរ សម្រាប់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និង ក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ
ដែលកន្លងមកធ្លាប់បានចេញ-ចូលផ្សារខាងលើនៅថ្ងៃទី ១៥ ខែមេសា ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ បើមានអាការក្តៅខ្លួន ក្អក ពិបាកដកដង្ហើម
ហើយមានការសង្ស័យ ថាឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅផ្សារពោធិ៍ចិនតុង ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕
សូមអានសេចក្ដីប្រកាសរបស់រដ្ឋបាលខណ្ឌនៅខាងក្រោម ៖