សង្គម

ត្រេកអរជំនួស! បុរសលក់ទឹក និងភេសជ្ជៈដ៏កំសត់ម្នាក់ ដែលចែកចាយតាមបណ្តាញសង្គមហ្វេសបុក បានទទួលអំណោយពីគូរដណ្តឹង២នាក់ ជាគ្រូពេទ្យ

(ភ្នំពេញ)៖ រូបភាពបុរសវ័យចំណាស់ម្នាក់អង្គុយលក់ទឹក និងភេសជ្ជៈនៅស្តុបផ្សារដើមគរ មិនដាច់ដោយសាររាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ ត្រូវបានគេចែកចាយតាមបណ្តាញសង្គមហ្វេសបុក និងចាប់អារម្មណ៍ច្រើន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ និងរហូតមកដល់ថ្ងៃនេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការអាណិតអាសូរ ហើយការបង្ហោះរូបភាពរបស់គាត់ ត្រូវបានគេយកទៅចែកចាយយ៉ាងខ្លាំង រហូតមានការផ្តល់អំណោយ និងថវិកាផងនោះ ថ្ងៃនេះ២នាក់គូរដណ្តឹងជាគ្រូពេទ្យដូចគ្នា បានយកអំណោយសប្បុរសធម៌ របស់ខ្លួន និងអ្នកឧបត្ថម្ភមកប្រគល់ជូនបុរសរូបនេះ ដើម្បីបន្តការដោះស្រាយក្នុងជីវភាពមួយរយៈទៀត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត លី វុទ្ធា ដែលជាវេជ្ជបណ្ឌិតឯកទេសកុមារវ័យក្មេងម្នាក់ និងម្ចាស់ហាង TH5 medical equipment/ផ្គត់ផ្គង់បរិក្ខារពេទ្យ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោក និងគូរដណ្តឹងទន្តបណ្ឌិត វីន សូវីទ្បែនបានឃើញរូបភាពលោកតាអង្គុយលក់ទឹកកំសត់ពេក ក៏ផុសនៅក្នុងបណ្តាញសង្គម ពេលនោះស្រាប់តែមានការកោតសរសើរ និងលើកទឹកយ៉ាងខ្លាំង រហូតមានការជួយឧបត្ថម្ភជាបន្តបន្ទាប់នូវថវិកាមួយចំនួន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេបណ្ឌិត បានបន្តទៀតថា ក្រោយទទួលបានថវិកា និងការចូលរួមថវិកាផ្ទាល់របស់ខ្លួន និងគូរដណ្តឹងនោះរួចមក, លោក និងគូរដណ្តឹង ក៏បានប្រគល់ជូនលោកតានៅវេលាម៉ោង ២រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះតែម្តងនៅក្នុងគេហដ្ឋានក្នុងខណ្ឌសែនសុខ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អំណោយទាំងនេះ លោកបានបញ្ជាក់ថា មានថវិការសរុប ១០០៤ដុល្លារ និងលុយខ្មែរ៤ម៉ឺនរៀល ហើយដកទិញគ្រឿងឧបភោគបរិភោគអស់១៤០ដុល្លារ, លុយនៅសល់ ក៏ប្រគល់ជូនលោកតាសរុប៣៧៤ដុល្លារ និងលុយខ្មែរ ២លានរៀល ដើម្បីយកទៅដោះស្រាយជីវភាពបន្តទៀត៕