សង្គម

ក្នុងវិបត្តិកូវីដ-១៩!!! លោក ដាំ ម៉េន ប្រធានភូមិថ្នល់បន្ទាយ និងកូនចៅ បានបរិច្ចាកនូវធនធាន នឹង អំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១២០គ្រួសារ

ពន្សាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១ លោក ដាំ ម៉េន ប្រធានភូមិថ្នល់បន្ទាយ រួមជាមួយកូនចៅ បានបរិច្ចាកថវិការផ្ទាល់ បានទិញជាអំណោយចែកជូន បងប្អូនប្រជាពលរដ្ឋចំនួន១២០គ្រួសារ ដើម្បីជួយដោះទល់មួយគ្រាជូន ពួកគាត់ ដែលភាពកំពុងលំបាកដោយសារជំងឺកូវិដ១៩និងចូលរួមចំណែកជាមួយអាជ្ញាធរ ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាធ្វើនៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពិធីនោះ លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង បានថ្លែងអំណរគុណដល់លោក ដាំ ម៉េន ព្រមទាំងសបប្បរសជន កូនចៅ ដែលបានជួយដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារ មានទឹកត្រី ទឹកសាអ៊ីវ អង្ករ ខណៈពេលពលរដ្ឋខ្លះកំពុងជួបការខ្វះខាត ដូចនេះតាំងរដ្ឋបាលសង្កាត់ពន្សាំង សូមគោរពជូនពរលោកនិងកូនចៅ សូមទេវតាថ្មី ថែរក្សាលោកមានសុភាពល្អ ទទួលបានជ័យជំនះ ឈ្នះជំងឺកូវិដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចៅសង្កាត់ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមនៅផ្ទះ បើមិចចាំបាច់ចេញក្រោផ្ទះ និងរក្សាគម្លាត ពាក់ម៉ាស លាងដៃជាមួយអាកុល ជេល ឲ្យបានញឹកញាប់ ផ្អាកការជួបជុំ ជាពិសេសតាមវិធានរបស់ប្រមុរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ជាវិធានការដ៏មានប្រសិទ្ធិ