នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្ដីសម្រេចបិទផ្សារចំនួន ៤ កន្លែងជាបណ្តោះអាសន្ន
ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២១ ។
ផ្សារទាំង ៤ នោះមានដូចជា ៖
១. ផ្សារត្រពាំងថ្លឹង
២. ផ្សារឯករាជ្យ ១
៣. ផ្សារទួលពង្រ
៤. ផ្សារសេនជូរីផ្លាហ្សា
សូមអានសេចក្ដីប្រកាសនៅខាងក្រោម ៖