សង្គម

ក្តៅៗ រដ្ឋបាលខេត្តព្រះសីហនុ រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដថ្មីចំនួន១២៣នាក់ ភាគច្រើនបំផុតជាអាជីវករផ្សារលើ

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រកកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដថ្មីរហូតដល់១២៣នាក់ ដែលភាគច្រើនបំផុតជាអាជីវករផ្សារលើ ក្រុមគ្រួសារ និងអ្នកពា​ ក់ព័ន្ធ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មានផ្លូវការ Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោងធ្វើការ ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាប ពា​ ក់ព័ន្ធជាមួយស្ថានភាពបែបនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្រេចផ្អាកការលក់ដូរបណ្ដោះអាសន្ន នៅផ្សារលើក្រុងព្រះសីហនុ ជាបណ្ដោះអាសន្នផងដែរ ហើយតម្រូវឲ្យអាជីវករ និងអ្នកពា ក់ព័ន្ធទាំងអស់ត្រូវទៅធ្វើចត្តាឡីស័ក៕