សង្គម

ផឹក​ស៊ី​ផុស​រូប​ដៀមដាម​អ្នកពូកែទើស​ ចូល​ចិត្តរាយការ​ចុងក្រោយ​ហៅ​មក​ដុស​ក្អែល

នារីម្នាក់ក្នុងចំណោម ប្រុសស្រីជាច្រើននាក់ បាននាំគ្នាផឹកសុីយ៉ាងសប្បាយអើងកង ហើយថែមទាំងធ្វើការបង្ហោះលើ​បណ្តាញ​សង្គម រួច​ជេរ​អ្នក​ពូកែខាងទើស ស្រាប់តែសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ​យក​មកដុសក្អែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច​បានធ្វើការស្រាវជ្រាវ លើអាខោនហ្វេសបុកឈ្មោះ “Kanha Kim” ដែលបានបង្ហោះរូបភាពផឹកស៊ីមានគ្នាច្រើននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់នឹងខ្លឹមសារថា “អញផុសទៀតចាំមើលមីអាយះណាវារម៉ាស់កណ្តួយទៀត អញជួបគឺជួបជូនចំពោះពួកពូកែផ្តល់ព័ត៍មានពេលមិនជួបមិនផ្តល់ផងពេលជួបដឹងភ្លាម”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការិយាល័យជំនាញធ្វើការស្រាវម្ចាស់អាខោនខាងលើមាន ឈ្មោះ គឹម កញ្ញា ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក គង់ វិនឌី ស្នងការរងទទួលការិយាល័ប្រឆាំងបទល្មើសបច្ចេកវិទ្យាការិយាល័យជំនាញ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនឈ្មោះ គឹម កញ្ញា បានឆ្លើយសារភាពថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពដែលបានខ្លួនបានបង្ហោះខាងលើនេះជារូបភាពចាស់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ មិនមែនជារូបភាពបង្ហោះ ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២១នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បន្ទាប់មកការិយាល័យជំនាញបានធ្វើកិច្ចសន្យាអប់រំអំពីវិធានការសុខាភិបាលនិងសូមឲ្យចូលរួមអនុវត្ត ៣កុំ ៣ការពារ ដើម្បីសុខមាលភាពសាធារណៈ ប្រសិនបើមានការជួបជុំបែបនេះ សមត្ថកិច្ចនឹងអនុវត្តតាមច្បាប់ដោយគ្មានការលើកលែងឡើយ និងបានណែនាំឲ្យបញ្ឈប់សកម្មភាពបង្ហោះរូបផឹកស៊ីចាស់ៗនេះតទៅទៀត ៕