នៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីសម្រេចស្ដីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទ ប់ស្កា ត់ការរី ករា លដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តសង្កាត់បាវិត នៃក្រុងបាវិត ។
តាមរយៈ រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា វិធានការរដ្ឋបាលនេះ មានថេរវេលាអនុវត្តន៍ រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២១ ។
ហើយថេរវេលាខាងលើនេះ អាចត្រូវបានសម្រេចបន្ត ឬ បញ្ចប់មុនថេរវេលាកំណត់ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ៕
សូមអានលិខិតប្រកាសនៅខាងក្រោម ៖