គណៈកម្មការជាតិគ្រប់គ្រង និង ដឹកនាំការអនុវត្តវិធានការបិទខ្ទប់ គ.ប.ខ. បានជម្រាបជូនដំណឹងឱ្យបានជ្រាបថា ប្រសិនបើបងប្អូនកំពុងជួបប្រទះបញ្ហាខ្វះខាត នូវស្បៀងអាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ សូមបងប្អូនជូនដំណឹងមកគណៈកម្មការ តាមរយៈក្រុមតេឡេក្រាម “តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់ (គ.ប.ខ.)” ដោយបញ្ជាក់ឱ្យបានច្បាស់លាស់អំពី ៖
១.ស្ថានភាពមុខរបរ
២.ស្ថានភាពគ្រួសារ
៣.ស្ថានភាពបន្ទាន់ចាំបាច់ដែលមានតម្រូវការស្បៀង
៤.ទីតាំងស្នាក់នៅ៖ ផ្ទះ….. ផ្លូវ…. សង្កាត់…. ខ័ណ្ឌ…..
៥.លេខទំនាក់ទំនង………………. ៕ ប្រភពអត្ថបទ ប្រជាប្រិយ