កាលពី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់
ចេញនូវវិធានការរៀបចំសាងសង់ នូវឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ ដល់អាជ្ញាធររាជធានីខេត្តទាំងអស់។
ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ឡស្វ័យប្រវត្ត និងទំនើបសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានដឹកមកដល់សាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងរៀបដឹកបន្តទៅកាន់ទីតាំងឈាបនដ្ឋានបូជាសព។
ចំពោះទីតាំង ឈាបនដ្ឋាន គឺស្ថិតនៅលើផ្ទៃដីប្រមាណ ១០ហិកតា រៀបចំដោយសាលារាជធានីភ្នំពេញ ដែលស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ។ ទន្ទឺមនឹងនេះ បណ្តាញអគ្គិសនីត្រូវបានរៀបចំរួចរាល់ផងដែរ ដើម្បីជាចំណែកមួយក្នុងការ ដំណើរការនៃការបូជាសពក្នុងករណីមានអ្នកស្លាប់ដោយសារកូវីដ១៩។
ដោយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ឡបូជាសពសម្រាប់អ្នកស្លាប់ដោយសារកូវីដ១៩ បានដឹកមកដល់សាលាស្រុកឱរាល់ហើយ ដោយ ឡបូជាសពនេះភ្ជាប់មកនូវបច្ចេកទេសយ៉ាងទំនើប ដែលបញ្ជាទិញពីបរទេស៕