សង្គម

បន្ទាន់! រដ្ឋបាលខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ និងអំពាវនាវអ្នកពាក់ព័ន្ធប្រញាប់ទៅយកសំណាក

(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ និងអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺទាំង៤នាក់នេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរានទៅយកសំណាកនៅមន្ទីរបង្អែកខេត្ត ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអង្គភាពព័ត៌មាន Fresh News បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ទាំង៤នាក់ខាងលើរួមមាន៖

ទី១៖ ឈ្មោះ ជា ឃឿន ភេទស្រី អាយុ៤៥ឆ្នាំ ជាកម្មការិនី រោងចក្រសាប្រ៊ឺណា នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុងសំរោង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២៖ ឈ្មោះ ណែត ស្រីល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំ នៅផ្ទះ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុងសំរោង

ទី៣៖ ឈ្មោះ រ័ត្ន លីម ភេទស្រី អាយុ៥៤ឆ្នាំ នៅផ្ទះ រសនៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុងសំរោង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងទី៤៖ ឈ្មោះ អាង អ៉ីនឈ័រ ភេទស្រី អាយុ២ឆ្នាំ នៅផ្ទះ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុងសំរោង។

ក្នុងករណីបងប្អូនមានបញ្ហាសុខភាព ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមមេត្តាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្ត ឬមណ្ឌលសុខភាពដែលនៅជិតគេហដ្ឋាន និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩/ ០៨៨ ៥៩៨ ៤៤ ៩៦។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានក្រើនរំឮកដល់ប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖