ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះម្នាក់ដែលមានឆ្លងជំងឺកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្សី) ធ្វើការសម្រាលដោយសុវត្តិភាពទាំងម្តាយនិងកូន។
លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងនៅថ្ងៃទី១៨មេសានេះថា ពិតជាមានអ្នកជំងឺកូវីដ១៩បានឆ្លងទន្លេនៅមន្ទីរពេទ្យពិតប្រាកដមែន។
លោកសាស្ត្រាចារ្យបានបន្តថា ក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងសម្រាលកូនដល់ស្ត្រីនោះបានដោយជោគជ័យ ទាំងម្តាយនិងកូន ហើយនឹងបន្តធ្វើការតាមដានសុខភាពបន្តទៀត៕
ប្រភពអត្ថបទ៖ kampucheahtmey