សង្គម

កាន់តែធ្ងន់ហើយសូមប្រុងប្រយ័ត្ន!! ថ្ងៃនេះកម្ពុជាបានបន្តរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ រហូតដល់ ៦១៨នាក់ និងមានករណីជាសះស្បើយចំនួន ៦០នាក់

ទិន្នន័យថ្មី ចេញដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា ស្ដីពីចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ បានឱ្យដឹងនៅថ្ងៃទី ១៨ មេសា ឆ្នាំ ២០២១ នេះថា ប្រទេសកម្ពុជា បានរកឃើញអត្រាអ្នកឆ្លងថ្មី រហូតដល់ចំនួន ៦១៨ នាក់ត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ជាកំណើនអ្នកឆ្លងថ្មីយ៉ាងច្រើនគួរឱ្យព្រួយបារម្ភបំផុត ។ ទន្ទឹមនឹងនោះដែរ មានចំនួនអ្នកជាសះស្បើយបន្ថែមចំនួន ៦០នាក់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា បានហក់ឡើងយ៉ាងគំហុគគិតចាប់តាំងពីខែមីនា រហូតមកដល់ពេលនេះ ស្ថានការនៅមិនទាន់ធូរស្បើយនៅឡើយទេ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញវិធានការយ៉ាងតឹងរឹងជាបន្តបន្ទាប់
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចជាការបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ និងហាមឃាត់ប្រជាជនមិន​ឱ្យចេញពីផ្ទះ ហាមឃាត់ការធ្វើដំណើរឆ្លងពីភូមិមួយ ទៅភូមិមួយ ពីស្រុកមួយទៅស្រុកមួយ រយៈពេល ១៤ថ្ងៃ ។ អ្នកដែលល្មើសនឹងវិធានការនេះនឹងត្រូវទទួលការដាក់ពិន័យ និងអនុវត្តច្បាប់ដែលមានចែងជាធរមាន ៕