ការឈឺចាប់ឆ្អល់ក្រហាយនៅម្តុំចុងដង្ហើមអ្នកជំងឺតែងតែគិតថាខ្លួនមានរោគក្រពះ ប៉ុន្តែវាមិនមែនសុទ្ធតែអញ្ចឹងទេ។ ក្រពះ គឺជាសរីរាង្គរំលាយអាហារដើរតួនាទីយ៉ាងសំខាន់ជាអ្នកទទួល ដើម្បីផ្ទុកនៅសារធាតុចិញ្ចឹម និងជាកន្លែងបំលែងចំណីអាហារ។
តើជំងឺក្រពះមានរោគសញ្ញាអ្វីខ្លះ
ប្រសិនបើក្រពះរបស់អ្នកឈឺ មុខងាររបស់វា គឺពិបាកក្នុងការចាប់យកនៅសារធាតុចិញ្ចឹម ដែលបង្កឱ្យមានបញ្ហាដល់សុខភាពធ្ង ន់ធ្ងរដូចជា ការស្រកទម្ងន់។ ជាមួយគ្នានេះដែរ បន្ទាប់ពីអ្នកញ៉ាំរួច ប្រសិនបើមានរោគសញ្ញាដូចខាងក្រោមនេះសូមប្រយ័ត្ន ព្រោះនេះជំងឺក្រពះ រួមមាន៖
ក‑អាការៈក្អួត និងចង្អោរ
ក្នុងករណីនេះ ប្រសិនបើអ្នកញុំាសមល្មមហើយបែរជាមានអរម្មណ៍ចង់ក្អួត ឬក្អួត នោះក្រពះរបស់អ្នកកំពុងតែមានបញ្ហា ដែលទាំងនេះប្រហែល ជាវាបណ្តាលមកពីមុខងារខ្សោយក្រពះ និងអាចបណ្ដាលឱ្យហើមពោះទៀតផង។ ដូច្នេះប្រសិនបើឃើញមានករណីនេះ ចូលអ្នកទៅពិគ្រេាះជាមួយពេទ្យឯកទេសជាបន្ទាន់។
ខ‑អាការៈឈឺពោះ
នៅក្នុងកាលៈទេសៈធម្មតាការហើមពោះ ឬឈឺក្រពះ មិនមានអាការៈលេចឡើងភ្លាមៗទេ ប៉ុន្តែវាអាចនឹងលេចឡើងប្រហែលមួយម៉ោងក្រោយទទួលទានអាហារបានរួច។ ប៉ុន្តែសម្រាប់អ្នកដែលមានក្រពះសុខភាពល្អ ទោះបីជាញុំាអាហារច្រើនក្នុងសភាពប៉ោងពោះក៏មិនមានអ្វីជាបញ្ហាចោតទេ ព្រោះថាបន្ទាប់ពីការរំលាយអាហារប្រហែល ៣០នាទីក្រោយមកនឹងមានអារម្មណ៍ថាធូរស្បើយទៅវិញ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើក្រពះខូចខាតហើយ ចលនារបស់ក្រពះក៏ថយចុះ អាហារនឹងមិនត្រូវបរំលាយបានទាន់ពេលវេលាទេ។ ដូច្នេះប្រសិនបើក្នុងករណីដែលអ្នកបានញ៉ាំអាហារអស់រយៈពេលមួយម៉ោងហើយនៅតែមានអារម្មណ៍ឈឺក្រពះ ឬមានអាការៈហើមពោះនោះ វាមានន័យថាក្រពះរបស់អ្នកមិនស្រួលហើយ
គ‑មាត់មានក្លិនមិនល្អ ឬក្រហាយដើមទ្រូង
មាត់មានក្លិនមិនល្អ ឬក្រហាយដើមទ្រូង គឺបណ្ដាលមកពីការចាល់អាស៊ីតក្នុងក្រពះបន្ទាប់ពីអាហាររួច ដែលនេះបង្ហាញថា ស្រទាប់ក្រពះមានការខូចខាតហើយ។ នៅពេលដែលវាខូចខាតការស្រូបយកសារធាតុចិញ្ចឹមរបស់រាងកាយនឹងថយចុះ ដែលបណ្តាលឱ្យបាត់បង់ចំណង់អាហារ និងបង្កជំងឺដទៃទៀត
ឃ‑មានអារម្មណ៍បន្ទោបង់ភ្លាមៗ បន្ទាប់ពីញុំាអាហាររួច
ប្រសិនបើញុំាអាហាររួច អ្នកស្រាប់តែមានអាការៈចង់ទៅបង្គន់ ដើម្បីបញ្ចេញកាកសំណល់ចេញពីរាងកាយរបស់អ្នកបានន័យថា ក្រពះរបស់អ្នកត្រូវបានខូចខាតហើយ។ នេះក៏ដោយសារតែអាការៈ បន្ទោ បង់ភ្លាមៗ គឺបង្ហាញថា ក្រពះមិនទាន់រំលាយអាហារបានពេញលេញទេ។ មិនតែប៉ុណ្ណោះកាលៈទេសៈធម្មតា អាហារដែលយើងទទួលទាន់ត្រូវបានបញ្ចូនទៅក្រពះ និងដឹកជីវៈជាតិទៅសរីរាង្គផ្សេងៗ ហើយបន្ទាប់មកកាកសំណល់ គឺត្រូវការចំណាយរយៈពេលយូរក្នុងការបញ្ចេញ
ដូច្នេះសូមបងប្អូនទាំងអស់គ្នាត្រូវរៀនសង្កេតឱ្យបានល្អិតល្អន់ ដើម្បីការពារជៀសវាងការកើតជំងឺក្រពះ ហើយប្រសិនបើមានអាការៈដូចនឹងការលើកឡើងខាងលើ ឬករណីមិនស្រួលណាមួយនោះ ចូលអ្នកប្រញាក់ទៅជួបគ្រូពេទ្យឯកទេសដើម្បីពិគ្រេាះ និងពិនិត្យនៅជំងឺមួយនេះ
អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍