សុខភាព

មានសញ្ញាទាំងនេះ សង្ស័យជាងគេគឺកង្វះវីតាមីន B12

ការកង្វះវីតាមីន B12 អាចធ្វើឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារតែវាត្រូវការបង្កើតកោសិកាគ្រាប់ឈាមក្រហម សរសៃប្រសាទ DNA និងមុខងាររាងកាយជាច្រើនផ្សេងៗទៀត។ ក្រៅពីអាយុ មានកត្តាច្រើនណាស់ដូចជា ការប្រើប្រាស់ថ្នាំ និងញ៉ាំសាច់តិចសុទ្ធតែអាចនាំឲ្យកង្វះវីតាមីន B12 បានទាំងអស់
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណាក៏ដោយ ការកង្វះវីតាមីន B12 អាចបង្កជារោគសញ្ញារបស់វាភ្លាមៗដើម្បីប្រាប់អ្នកឲ្យដឹងដូចជា

វិលមុខ

ការវិលមុខច្រើនដងគឺជាអាការៈញឹកញាប់មួយនៃការកង្វះវីតាមីន B12។ ជាធម្មតា យើងអាចមានអារម្មណ៍ធីងធោងខ្លះនៅពេលងើបឈរភ្លាមក្រោយពីអង្គុយរយៈពេលយូរ។ ប៉ុន្តែ ជាមួយនឹងការចាស់របស់អាយុ ការវិលមុខជាប់អាចជាបញ្ហាដ៏សំខាន់មួយដែលបញ្ជាក់ថា ជាសញ្ញារបស់ការកង្វះវីតាមីន B12
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អារម្មណ៍ឈឺឈៀបៗ និងដូចម្ជុរចាក់

ការដែលមានអារម្មណ៍បែបនេះគឺនៅពេលដែលមានការសង្កត់នៅកន្លែងណាមួយរយៈពេលយូរ។ ប៉ុន្តែបើសិនជាអ្នកមានអារម្មណ៍បែបនេះដោយមិនមានការសង្កត់ទេ នោះអ្នកប្រហែលជាមានជំងឺកង្វះវីតាមីន B12 ហើយ។ ការស្ពឹក និងមានអារម្មណ៍ឆក់ៗក៏ជាសញ្ញាញឹកញាប់របស់វាទៅ។ អារម្មណ៍មិនស្រួលនេះបណ្តាលមកពីការខូចសរសៃប្រសាទដោយសារតែការកង្វះអុកស៊ីសែនក្នុងកោសិកា

ស្លេកស្លាំង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីតាមីន B12 ជួយយ៉ាងច្រើនក្នុងការបង្កើតកោសិកាគ្រាប់ឈាមក្រហម ហើយការកង្វះវីតាមីននេះក៏នាំឲ្យកង្វះកោសិកាគ្រាប់ឈាមក្រហមដែលជាហេតុនាំឲ្យស្លេកស្លាំងបានដែរ

ភ្លេចភ្លាំង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដឹងហើយថា អារម្មណ៍ចម្លែកមួយដែលកើតឡើងនៅពេលអ្នកនិយាយជាមួយនរណាម្នាក់ក្នុងទូរស័ព្ទ និងភ្លេចថា អ្នកទុកទូរស័ព្ទនៅឯណានោះ វាគឺជារឿងមួយធម្មតាទេ ប៉ុន្តែវាអាចជារឿងប្រកាសអាសន្នមួយនៅពេលដែលអ្នកទុកសោនៅក្នុងទូរទឹកកក ឬភ្លេចឈ្មោះមិត្តស្និទ្ធស្នាល។ បើសិនជារឿងនេះកើតឡើងញឹកញាប់ កុំច្រឡំថាវាគឺជាសញ្ញាភ្លាមៗមួយនៃជំងឺភ្លេចភ្លាំង តែអាចជាសញ្ញាបញ្ជាក់អំពីការកង្វះវីតាមីន B12 វិញ

អស់កម្លាំង ឬងងុយគេងជាប់

តើអ្នកចេះតែងងុយគេនៅពេលរសៀលទៀងទេក្រោយពីគេងបាន ៨ម៉ោងនៅពេលយប់រួច? បើសិនជាអ្នកកំពុងតែអស់កម្លាំងរ៉ាំរ៉ៃ វាអាចជាសញ្ញាមួយនៃការកង្វះវីតាមីន B12 ហើយ។ ដោយសារតែមិនសូវមានគ្រាប់ឈាមក្រហមក្នុងឈាម កោសិកានឹងពិបាកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យអស់កម្លាំង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សោយសាច់ដុំ

ដែលអ្នកកំពុងតែនឿយហត់លើការកាន់កាតាបទិញឥវ៉ាន់ ឬបោកអ៊ុតដែរទេ? ជាធម្មតា ស្រ្តីច្រើនតែមិនសូវខ្វល់អំពីអាការៈនេះទេ ដោយសារតែពួកគេរស់នៅក្នុងជីវិតដែលមរមាញឹកស្រាប់។ យ៉ាងណាមិញ បើសិនជាបញ្ហានៃការខ្សោយបែបនេះកើតឡើងញឹកញាប់ វាគួរតែដល់ពេលពិនិត្យរកមើលចំនួនវីតាមីន B12 ក្នុងឈាមហើយ

ភ្នែក
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លាចពន្លឺ ព្រឹលភ្នែក ឬភ្នែកមើលឃើញពីរៗគឺជាបញ្ហាភ្នែកដែលកើតមានជាញឹកញ៉ាប់ លើអ្នកដែលកង្វះវីតាមីន B12។ ករណីបែបនេះវាប្រហែលនាំឲ្យខូចសរសៃប្រសាទភ្នែកទៀតផង។ ដូច្នេះបើសិនជាអ្នករកឃើញថាមានរោគសញ្ញាទាំងនេះ ចូរពិគ្រោះជាមួយគ្រូពេទ្យ និងពិនិត្យរកការកង្វះវីតាមីន B12 ទៅ៕ ប្រភពអត្ថបទ health.com.kh