ថ្លើម គឺជាសរីរាង្គដ៏សំខាន់មួយនៃរាងកាយដែលរវល់ជាប់ពេញមួយថ្ងៃ ហើយដំណើរការមុខងារយ៉ាងល្អឥតខ្ចោះដោយគ្មានកំហុស។ វាដើរតួនាទីចាំបាច់ក្នុងការរក្សាឲ្យរាងកាយ ក ម្ចាត់ជាតិពុ លពីរាងកាយ ក៏ដូចជាប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។
លើសពីនេះទៅទៀត ថ្លើម គឺមានមុខងារបន្សាបជាតិពុ លក្នុងរាងកាយ និងរក្សាឲ្យកម្រិតនៃការរំលាយអាហារមានតុល្យភាព។ អ្វីដែលអ្នកទទួល និងទម្លាប់ផ្សេងៗរបស់អ្នក គឺសុទ្ធតែមានឥទ្ធិពលលើសុខភាពថ្លើម។
ខាងក្រោមនេះជាមូលហេតុសំខាន់ៗដែលបណ្តាលឲ្យថ្លើមឆាប់ខូចដែលអ្នកគ្រប់គ្នាគួរដឹង
១. ការចូលគេងយប់ជ្រៅ និងយូរក្រោកពេក គឺសុទ្ធតែបង្កផលប៉ះពាល់ថ្លើមដូចគ្នា។
២. ការទប់នោមយូរ ឬមិនក្រោកនោមនៅពេលព្រឹក
៣. ការទទួលទានច្រើនពេក។
៤. មិនទទួលទានអាហារពេលព្រឹក
៥. ការទទួលទានថ្នាំពេទ្យច្រើនពេក
៦. ការទទួលទានអាហារដែលមានផ្ទុក សារធាតុរក្សាទុក, សារធាតុបន្ថែម និងជាតិផ្អែមសិប្បនិម្មិត្ត
៧. ការទទួលទានជាតិខ្លាញ់មិនល្អ។
៨. ការទទួលទានអាហារឆៅក៏បន្ថែមបន្ទុកលើថ្លើមផងដែរ
៩. ការទទួលទានជាតិអាល់កុល ឬគ្រឿងស្រវឹងលើសកម្រិត
១០. ភាពធាត់ជ្រុល ក៏ប៉ះពាល់ដល់សុខភាពថ្លើមផងដែរ ដោយវត្តមាននៃជាតិខ្លាញ់ច្រើនពេកក្នុងថ្លើមអាចបង្កអោយកើតមានផលវិបាកធ្ងន់ធ្ងរផ្សេងៗ រួមទាំងជំងឺខ្លាញ់រុំថ្លើម។ ហើយក្រៅពីគ្រឿងស្រវឹង ខ្លាញ់រុំថ្លើមក៏បណ្ដាលមកពីភាពធាត់ជ្រុល ឬលើសទម្ងន់
ប្រភព៖ health.com.kh