អន្តរជាតិ

ប្រជាជន​អ៊ីស្រាអែល មិន​បាច់ពាក់ម៉ាសទៀតទេចាប់ពី​ស្អែកទៅ ដោយសារចាក់​វ៉ាក់សាំងបាន​ជោគជ័យ

ប្រជាជន​ក្នុងប្រទេស​អ៊ីស្រាអែល មិនតម្រូវឱ្យពាក់ម៉ាស​នៅទីសាធារណៈ​ទៀតឡើយ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០២១តទៅ ខណៈករណីឆ្លងកូវីដ១៩ថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានធ្លាក់​ចុះខ្លាំង ហើយ​ចាក់វ៉ាក់សាំង​បានច្រើនលើលលប់រួចទៅហើយ។ នេះបើតាមការប្រកាសរបស់​ក្រសួង​សុខាភិបាលអ៊ីស្រាអែល កាលពីថ្ងៃទី១៥ មេសាកន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​បញ្ជាក់​ដូច្នេះថា៖ «អត្រានៃការ​ឆ្លងក្នុងប្រទេស​អ៊ីស្រាអែល គឺ​មានកម្រិតទាបបំផុត​ដោយ​សារតែយុទ្ធនាការចាក់វ៉ាក់សាំង​បាន​ជោគជ័យ។ ដូច្នេះ​វាអាចសម្រួល​បាន​នូវការរឹតត្បិតនានា។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរកត់សម្គាល់​ថា អ៊ីស្រាអែល​បានរកឃើញ​ករណីឆ្លងកូវីដ១៩ថ្មី​ត្រឹមតែ ៣៤នាក់ប៉ុណ្ណោះកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២១ ដែល​ជាចំនួនតិចបំផុត​ក្នុងរយៈពេល​១ឆ្នាំមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតពីការចាក់វ៉ាក់សាំងវិញ ក្នុងចំណោម​ប្រជាជន​ជាង ៩លាននាក់ ក្នុងនោះ ៥៤,៩% ចាក់បានគ្រប់២ដូស និង ៥៦,៩% ចាក់បានដូសទីមួយ។ បូករួមទាំងអ្នកជាសះស្បើយពីកូវីដ១៩ទៀត អ៊ីស្រាអែល​ត្រូវបានគេជឿជាក់ថា គឺ​មានភាពសុំានឹងវីរុសទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃពុធកន្លងទៅ អ៊ីស្រាអែល​បាន​ប្រកាស​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរបរទេស​ដែល​ចាក់វ៉ាក់សាំងរួច អាចចូលទៅប្រទេសខ្លួន ដោយមិនចាំបាច់​ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ CTV News