កាលពីថ្ងៃសុក្រ ទី១៦ខែមេសា២០២១នេះ រដ្ឋាភិបាលនៃប្រទេសថៃបានរាយការណ៍ពីស្ថានភាពកូវីដ១៩ ដែលមានករណីអ្នកកើតឡើងថ្មីឆ្លងហក់ឡើងខ្ពស់ ធ្វើឱ្យកំណើនអ្នកឆ្លងកាន់តែហក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាស្ថានភាពគួរឱ្យបារម្ភខ្លាំង។
យោងតាមប្រភពពត៌មាន Bangkok Post មុននេះបន្តិច រដ្ឋាភិបាលបានរាយការណ៍ឱ្យដឹងថា នៅថ្ងៃទី១៦ខែមេសា២០២១នេះ ប្រជាជនថៃមានករណីឆ្លងកូវីដ១៩ ហក់ឡើងដល់ ១,៥៨២នាក់នេះ បើគិតត្រឹមរយៈ២៤ម៉ោង ពោលគឺសរុបក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ ធ្វើឱ្យមានអ្នកឆ្លងសរុបចំនួន៣៩,០៣៨នាក់។
បន្ថែមពីនេះ លោកវេជ្ជបណ្ឌិតChawetsan Namwatបាន ឱ្យដឹងថាចំពោះករណីច្រើនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងនោះគឺជាករណីអ្នកឆ្លងក្នុងតំបន់ក្នុង ៦៦ខេត្ត និង៥ករណីជាករណីអ្នកឆ្លងដោយការចូលមកក្នុងប្រទេស។
គួរបញ្ជាក់ថា ចំពោះការឆ្លងនេះ មាន៣១២ករណីដែលឆ្លងតាមតំបន់ និងចំនួន៦៥៦នាក់ត្រូវបានរកឃើញដោយការធ្វើតេស្ត លើសពីនេះ ក្រសួងបានធ្វើការណែនាំឱ្យពីផ្ទះដើម្បីបង្ការហា និភ័ យកុំឱ្យមានអ្នកឆ្លងកាន់តែខ្លាំងជាងនេះ ។
លោកវេជ្ជបណ្ឌិត Chawetsan បានបន្ថែមថា ចំពោះការឆ្លងក្នុងខែនេះ ត្រូវបានរកឃើញនៅក្នុងទីក្រុងបាំងកក ឈៀងម៉ៃ ឈុនបូរី Prachuap Khiri, Sumut prakan, Narathiwat, samut sakhon , Pathum Thani, Sakeo, Nonthaburi,Rayong phuket,និងខេត្ត Nakhon Pathom។
ដូចបានឃើញស្រាប់ហើយការ កូវីដ១៩មិនមែនរាលដាលតែក្នុងប្រទេសកម្ពុជាយើងនោះទេ ពោលគឺស្ទើរតែគ្រប់ប្រទេសរាប់ទាំងប្រទេសថៃដែលជាប្រទេសជិតខាងមានការឆ្លងច្រើនជាងកម្ពុជាជិត៧ដង គិតធៀបតែរបាយការណ៍ថ្ងៃនេះ។
រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងហ្មត់ចត់និងសស្រាក់សស្រាំក្នុងការគ្រប់គ្រងស្ថានការណ៍នេះ ដែលអាចត្រលប់មកដូចដើមឬអត់គឺអាស្រ័យលើការសហការរបស់ប្រជាពលរដ្ឋដូចគ្នាដែរ វាមិនសំខាន់ត្រង់ថាប្រទេសជឿនលឿនកម្រិតណានោះទេ បើប្រជាជនប្រហែសគឺឆ្លងងើវមុខមិនរួចឡើយ ដែលមានអាមេរិកជាឧទាហរណ៍ស្រាប់លើករណីនេះ៕
ប្រភពអត្ថបទ៖ Healthy Cambodia