កម្សាន្ត

នេះជាសម្លៀកបំពាក់ «ល្ខោនហ្លួង» បុរាណល្អប្រណីតអាយុរាប់សិបឆ្នាំ សល់ពីរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ

ចូលមកដល់សម័យបច្ចុប្បន្ននេះ សម្លៀកបំពាក់ខ្មែរបុរាណមួយចំនួន ខ្លះស្ទើរតែបាត់បង់ និង ខ្លះទៀតក៏ត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរ ដើម្បីតម្កល់ទុកជាភ័ស្តុតាងបង្ហាញពីវប្បធម៌ដ៏ល្អល្អះឱ្យកូនខ្មែរជំនាន់ក្រោយៗបានស្គាល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយក្នុងចំណោមសម្លៀកបំពាក់បុរាណខ្មែរជាច្រើន សម្លៀកបំពាក់ល្ខោនហ្លួង (តួនាយរោង) កម្រនឹងមានកូនខ្មែរជំនាន់ក្រោយបានស្គាល់ណាស់ ។ ស្រាប់តែថ្មីៗនេះ ទំព័រហ្វេសប៊ុកឈ្មោះ របាំក្បាច់បុរាណខ្មែរ ឬ របាំព្រះរាជទ្រព្យ បានបង្ហាញសម្លៀកបំពាក់ល្ខោនហ្លួង (តួនាយរោង) ដើម្បីឱ្យកូនខ្មែរបានស្គាល់ ថ្វីដ្បិតតែសម្លៀកបំពាក់នោះរៀងចាស់បន្តិច ព្រោះកន្លងទៅច្រើនឆ្នាំ ប៉ុន្ដែប្រកបដោយក្បូរក្បាច់រចនាដ៏ប្រណីតណាស់ ដែលសម្លៀកបំពាក់នោះ ស្ថិតក្នុងចន្លោះរជ្ជកាលព្រះករុណា ព្រះស៊ីសុវត្ថ និងព្រះករុណាព្រះស៊ីសុវត្ថមុនីវង្ស ហើយបច្ចុប្បន្នត្រូវបានរក្សាទុកដោយសារមន្ទីរ QUAI BRANLY នាស្រុកបារាំងសេសឯណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមទំព័រខាងលើបានរៀបរាប់បន្ថែមថា មូលហេតុដែលសម្លៀកបំពាក់ល្ខោនហ្លួង នេះ ត្រូវបានរក្សានៅស្រុកគេ ព្រោះថា បារាំងបានទិញយកពីស្រុកខ្មែរទៅ យកពិរពណ៌ប្រទេសអាណានិគម ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ៖ ប្រជាប្រិយ