សង្គម

ចូលរួមរំលែកទុក្ខផង! លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលមរណភាព

នៅមុន​នេះបន្តិច តាមការបង្ហោះរបស់គណនីហ្វេសប៊ុកពិធីករទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី បាន​ប្រកាស​ព័ត៌មាន​ដ៏​ក្រៀមក្រំ​មួយ​អំពី​មរណភាព​របស់​ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ផលិតករ​រឿង​ដ៏​ល្បី​ម្នាក់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈ​ការ​បង្ហោះ​នោះ​មាន​ខ្លឹមសារ​ថា «អ៊ុំមិនគួរដាច់ចិត្តទៅចោលក្មួយទេ! នៅសល់សាច់រឿងប្រវត្តិសាស្រ្តមួយដ៏សំខាន់មួយទៀត ត្រូវការអ៊ុំ មកផលិត មិនគួរអ៊ុំទៅដោយស្ងប់ស្ងាត់អញ្ចឹងទេ! សូមវិញ្ញាណក្ខ័ន្ធ លោកអ៊ុំ បានទៅសុគតិភព! » ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭកថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន អាយុ ៧៧ ឆ្នាំ រស់នៅភូមិ ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានបញ្ជូនសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​មរណភាព​របស់​ឯកឧត្តម នៅ​មិន​ទាន់​មាន​ការ​ប្រកាស​ផ្លូវការពី​ក្រសួ​ងសុខាភិបាល​​ថា មក​ពី​ជំងឺកូវីដ-១៩ ឬ​មក​ពី​ជំងឺ​ប្រចាំកាយ​ណា​មួយ​​នៅ​ឡើយ​ទេ ៕

ប្រភពអត្ថបទ ប្រជាប្រិយ