ទើបតែស្ងាត់បានមួយរយៈធំ ពេលនេះប្រទេសថៃស្រាប់តែផ្ទុះសាជាថ្មី ដែលធ្វើឱ្យចំនួនអ្នកឆ្លងឡើងរហូតទៅ ៣៧៤៥៣ នាក់ គិតមកដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ នេះ ។
បើយោងតាមសេចក្ដីប្រកាសក្រសួងសុខាភិបាលប្រទេសថៃ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ បានចេញឱ្យដឹងថា ថ្ងៃនេះប្រទេសថៃរកឃើញអ្នកឆ្លងចំនួន ១៥៤៣ នាក់បន្ថែមទៀត ។ ក្នុងនោះមានករណីអ្នកជាសះស្បើយឡើងសរុប ២៨៣៨៣ នាក់ អ្នកកំពុងសម្រាកព្យាបាល ៨៩៧៣ នាក់ និង មានករណីអ្នកស្លា ប់ឡើងកើនដល់ ៩៧ នាក់ ។
យ៉ាងណាមិញ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលថៃ ការឆ្លងលើកនេះគឺមានការឆ្លងខ្លាំងជាងរាល់ដង ដែលជាប្រភេទវីរុសបំប្លែងខ្លួនថ្មី ដែលវាជាក្ដីកង្វល់មួយយ៉ាងធំសម្រាប់រដ្ឋាភិបាលក្នុងការទ ប់ស្កាត់ ៕
