សង្គម

អ្នកផឹកស៊ីសូមជ្រាប! សម្ដេចសូមឱ្យផ្អាកលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ នៅទូទាំងប្រទេស

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវសូមឱ្យផ្អាកការលក់ដូរគ្រឿស្រវឹង ស្រា បៀយែនៅទូទាំងប្រទេសកម្ពុជា មិនមែនតែក្នុងទីតាំងភូមិសាស្ត្ររាជធានីភ្នំពេញនោះទេ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញសម្ដេចសូមឱ្យអ្នកលក់ដូរបន្តលក់ភេសជ្ជៈ ទឹកក្រូច ទឹកសុទ្ធ ដែលជាប្រភេទស្បៀងអាហារចាំបាច់ ។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសំណូមពរមិនមែនគ្រាន់តែទីក្រុងភ្នំពេញទេនៅតាមខេត្តនានាឥលូវនេះកំពុងតែមានការស៊ីផឹករីករាលដាល ហើយដោយគ្មានការត្រួតពិនិត្យបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សម្រាប់ក្រុមស៊ីផឹកខ្ញុំសុំអំពាវនាវសុំឱ្យទូទាំងប្រទេសផ្អាកការលក់ដូរគ្រឿងស្រវឹង ដើម្បីបញ្ចៀសនូវការស៊ីផឹកដែលគ្មានការចាំបាច់ នៅតាមទីកន្លែងខ្លះ ហើយនៅទីក្រុងភ្នំពេញគ្រឿងស្រវឹងមិនមែនចាត់ទុកជាប្រភេទស្បៀងមួយនោះទេ ពិតមែនហើយគេចាត់ទុកថាស្រា បៀយ៊ែ គឺជាប្រភេទស្បៀង ក៏ប៉ុន្តែខ្ញុំសុំស្នើឱ្យនៅក្នុងរាជធានីភ្នំពេញ ផ្អាកការលក់ស្រា ផ្អាកការលក់បៀយ៊ែនៅក្នុងរយៈពេល ១៤ ថ្ងៃនេះ»៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ៖ sabaynew