សង្គម

ម្នាក់ទៀតហើយ ចូលរួមរំលែកទុក្ខផង! ក្រសួងសុខាភិបាល ប្រកា សពីការស្លា​ ប់របស់បុរសជនជាតិខ្មែរម្នាក់ អាយុ៥៨ឆ្នាំ ដោយសារជំងឺកូវីដ១៩ នៅខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសព័ត៌មានស្លា ប់របស់បុរសជនជាតិខ្មែរម្នាក់ អាយុ៥៨ឆ្នាំ ដោយសារជំងឺកូវីដ១៩ នៅខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំ ដែលរស់នៅភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានស្លា ប់បា​ ត់ប ង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩៖២០នាទីព្រឹក។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១ នៅវេលាម៉ោង៨៖៣០នាទីព្រឹក បុរសរូបនេះ បានចូលមកក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានអាការៈរោគហត់ដង្ហក់ពិបាកដកដង្ហើម។ ពេលមកដល់មន្ទីរពេទ្យ ដោយឃើញមានសញ្ញាសង្ស័យពីជំងឺកូវីដ-១៩ គ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ ក៏បានដាក់បុរសរូបនេះក្នុងបន្ទប់ដាច់ដោយឡែក ហើយក៏រៀបចំស្លៀកពាក់សម្លៀកបំពាក់ការពារវីរុសកូវីដ-១៩ ដើម្បីចូលទៅសង្គ្រោះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារអ្នកជំងឺមានសភាពធ្ង​ ន់ធ្ងរពេកពុំអាចសង្គ្រោះបាន អ្នកជំងឺក៏បានស្លា​ ប់បា​ ត់ប ង់ជីវិត នៅវេលាម៉ោងប្រមាណ៩៖២០នាទីព្រឹក។ ដោយមានសញ្ញាសង្ស័យជំងឺកូវីដ-១៩ គ្រូពេទ្យក៏បានយកសំណាកដើម្បីពិនិត្យរកមើលវីរុសកូវីដ-១៩។ នៅវេលាម៉ោង០៥៖២០នាទីល្ងាចថ្ងៃដដែល ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបញ្ជាក់លទ្ធផលវិជ្ជមានជំងឺកូវីដ១៩។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំខាងលើនេះ បានស្លា ប់បា ត់ប ង់ជីវិត ដោយសារមានវិបត្តិផ្លូវដកដង្ហើមធ្ង ន់ធ្ងរបណ្តាលមកពីជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

គួរជម្រាបថា គិតត្រឹមរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លា ប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា កើនដល់៣៥នាក់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​