បើតាមការបង្ហោះរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថានៅព្រឹកមិញនេះ មានករណីអ្នកឆ្លងកូវីដ១៩ម្នាក់នៅព្រៃវែង បានទទួលមរណភាព។
ឯកឧត្ដម បានបញ្ជាក់ថា៖ មន្ទីរព័ត៌មានខេត្តព្រៃវែង សូមគោរពរាយការណ៍ជូនឯកឧត្តម អ្នកជំងឺ កូវីដ ស្លាប់ជាលើកដំបូង នៅមណ្ឌលព្យាបាល
ចុងប៉ម ម៉ោង ជាង ៦ ព្រឹកមិញ ឈ្មោះ ឡុច ធីម អាយុ ៣៥ ឆ្នាំភេទ ប្រុស មកពីឃុំបឹងព្រះ ស្រុក បាភ្នំ មុខរបរ រត់ passappនៅ ភ្នំពេញ។
យ៉ាងណាមិញ ក្រសួងសុខាភិបាល នៅមិនទាន់ចេញសេចក្ដីប្រកាសអំពីរឿងនេះនៅឡើយទេ។ ខណៈដែលចំនួនអ្នកឆ្លងថ្មីនៅថ្ងៃនេះ ក៏មិនទាន់បញ្ចេញផងដែរ៕