(បន្ទាយមានជ័យ)៖ គ្រេាះធម្មជាតិ ភ្លៀងលាយឡំនិងខ្យល់ក ន្ទ្រាក់ បានឆ ក់យកជីវិតក្មេងប្រុសម្នាក់ និងបានបំ ផ្លា ញផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង។ ហេតុការណ៍នេះ បានលើងឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាមានជ័យ។
នគរបាលឃុំសឿ បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ នៅម៉ោង៧យប់ មានភ្លៀង ធ្លា ក់មួយមេយ៉ាងខ្លាំង លាយឡំជាមួយនឹងខ្យល់ក ន្ទ្រាក់បានបោ ក បក់ចំភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៦ខ្នង ក្នុងនោះ៣ខ្នងរលំស្ទើររាបដល់ដី និង៣ខ្នងទៀតខូ ចខាតមធ្យ ក្នុងនោះដែរមានខូចម៉ូតូ ចំនួន២គ្រឿង។ ក្រោយពីកើតហេតុសមត្ថកិច្ចចម្រុះបានចុះដល់កន្លែង និងបានឃើញក្មេងប្រុសម្នាក់ស្លា ប់ ដោយសារផ្ទះរលំសង្ក ត់លើ ដែលមានម្តាយឈ្មោះ រ៉ាក់ ស្រីនេត និងឪពុកឈ្មោះ ចាំ អឿន នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី។
នគរបាលបានបញ្ជាក់ឲ្យដឹងទៀងថា គ្រួសារនេះមានកូនចំនួន៣នាក់ ស្រី១នាក់ ក្មេងរង គ្រេាះជាកូនទី៣ នៅមុនពេលគ្រេាះ ថ្នាក់ទាំងម្តាយ ឪពុក និងកូន៣នាក់ បាននៅអង្គុយនិងដេកលេងអង្រឹងក្រោមផ្ទះ ស្រាប់តែមានភ្លៀងធ្លា ក់ និងខ្សល់ក ន្ទ្រាក់កើតឡើង ម្តាយឪពុក និងកូន២នាក់ធំៗ បានរត់រួច នៅតែក្មេងរង គ្រេាះដេកអង្រឹង លេងមិនមានអ្នកជួយ ត្រូវខ្សល់កួចផ្ទះនិងដួលរលំសរសរជើងតាង បណ្តាលឲ្យសង្ កត់ស្លា ប់តែម្តង ស ពត្រូវបានឪពុកម្តាយរៀបចំ ធ្វើបុណ្យាតាមប្រពៃណី៕