យោងតាមការបកស្រាយរបស់គេហទំព័រដ៏ល្បីរបស់ថ្មីមួយបានធ្វើការបកស្រាយច្បាស់ៗពីជោគជតារាសីរបស់ឆ្នាំដែលមានលាភសំណាង ហុងស៊ុយខ្ពស់ជាងគេក្នុងកំឡុងពេលចូលឆ្នាំថ្មីខាងមុខនេះ ដែលត្រូវជាឆ្នាំឆ្លូវ
ទេវតា បើក កំណប់ទ្រព្យ ប្រទាន នូវ សម្បត្តិ ឧត្តមមន្ត្រី មានសំណាង មានទ្រព្យ មាន លុយ វាល់ លាន ចូល ជីវិត របស់ លោក អ្នក ឱ្យ រស់នៅ ដោយ សិរី មង្គល យ៉ាង គាប់ប្រសើរក្នុងកំឡុងពេលចូលឆ្នាំខាងមុខនេះដល់ប្រុសស្រីកើតឆ្នាំទាំង៦ដែលបានរៀបរាប់ដូចខាងក្រោម
ឆ្នាំឆ្លូវ (ប្រុសស្រីកើតក្នុងឆ្នាំ 1913, 1925, 1937, 1949, 1961, 1973, 1985, 1997, 2009, 2021) ចូលឆ្នាំថ្មីខាងមុខនេះ ឆ្នាំឆ្លូវជាឆ្នាំមួយដែលត្រៀមខ្លួនទទួលយកលាភសំណាង លាភសក្ការៈផ្សេងៗដែលនឹងហុចចូលមកក្នុងជីវិត។ រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច។
បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ។ ចំពោះពណ័នៃលាភសំណាងគឺពណ៍លឿងនិងបៃតងដែលជាពណ៍នាំលាភសំណាងចូលមកក្នុងជីវិត។
ឆ្នាំជូត (ប្រុសស្រីកើតក្នុងឆ្នាំ 1936, 1948, 1960, 1972, 1984, 1996, 2008) ក្នុងកំឡូងពេលចូលឆ្នាំថ្មីនេះ ប្រុសស្រីកើតឆ្នាំជូត ទទួលលាភសំណាង
រាសីខ្ពស់ត្រដែត មានលាភចូលមកជុំទិស ទទួលបានសម្បត្តិមហាសេដ្ឋី គុណបារមីព្រះអង្គមាសកំពូលភ្នំទ្រព្យ នាំលាភធំ លុយធំ មានទ្រព្យចូលមកហូរហៀរ រួមនឹងបានឡើងបុណ្យស័ក្តិខ្ពង់ខ្ពស់ ។ ចំណែកការធ្វើដំណើរទៅណាមកណាជួបតែសុខដុមគ្រប់វេលា ។
ឆ្នាំម្សាញ់ (ប្រុសស្រីកើតក្នុងឆ្នាំ1941, 1953, 1965, 1977, 1989, 2001, 2013) ប្រុសស្រីកើតឆ្នាំម្សាញ់ អ្នកមានសំណាងធំ បារមីស័ក្តិសិទ្ធិមានឫទ្ធិបារមីខ្លាំងក្លា មានរាសីខ្ពស់ត្រដែត ការងាររកទទួលទានមានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គរារាំង លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមក ង៉ូវហេងឡើងខ្លាំង ។
អ្នកកើតឆ្នាំនេះជាមនុស្សមានទ្រព្យមហាសាល និងមានបញ្ញាច្រើនប្រសប់ក្នុងកិច្ចការផ្សេងៗ ។ សម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំមានតែភាពស្រស់ស្រាយ និងយល់ចិត្តគ្នាប្រពៃណាស់ ៕
ឆ្នាំមមី (ប្រុសស្រីកើតក្នុងឆ្នាំ1942, 1954,1966, 1978, 1990, 2002, 2014) អ្នកកើតឆ្នាំមមី លុយធំហូរចូលកាន់តែខ្លាំង រាសីឡើងខ្ពស់ត្រដែតលោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ ។
ពណ៌នាំលាភ ក្រហម រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញបានផលចំណេញក ប់ពពក ហើយពិសេសនោះ បើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្ត តាមដងផ្លូវជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហា ប្រុសស្រីជួបតែរឿងល្អៗ និងមានសុភមង្គលប្រពៃណាស់ ។
ឆ្នាំវក (ប្រុសស្រីកើតក្នុងឆ្នាំ1944, 1956, 1968, 1980, 1992, 2004, 2016) រាសីឡើងខ្ពស់ត្រដែត មានលាភធំ សម្បូរលុយចាយណែនៗដៃ ។ អ្នកកើតឆ្នាំនេះជាមនុស្សមានឫទ្ធិអំណាចឧត្តមប្រពៃណាស់ មានទ្រព្យច្រើនមហិមា និងបានសម្រេចសព្វការងារ ។ ឯការធ្វើដំណើរទៅណាមកណាជួបតែសុខដុមរមនាគ្រប់វេលា ។
ឆ្នាំកុរ (1947, 1959, 1971, 1983, 1995, 2007, 2019) ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរ ហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់។
បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញក ប់ក្តោង។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមរកគ្នាជានិច្ច ។