ជឿជាក់ថាប្រិយមិត្តបានទទួលជ្រាបហើយថា លោក K01 ត្រូវបានសម្តេចប្រមាន ហើយក្រសួងព័ត៌មានក៏បានលុបអាជ្ញាប័ណ្ណគេហទំព័រចោល បន្ទាប់មកលោក K01 បែជាបានប្រើពាក្យមិនមិនល្អទៅ កាន់ក្រសួងព័ត៌មានថា ដែលធ្វើឲ្យមហាជនហួសចិត្ត និងគិតថា K01 កាន់តែលំបាកហើយ។
ក្រោយដឹងថាខ្លួនខុស លោក K01 បានលើកដៃសំពះសុំទោសពីរដង មួយផ្ញើជូនសម្តេច នឹងទី២ គឺផ្ញើជូនរដ្ឋមន្ត្រីក្រសួងព័ត៍មាន ឯកឧត្តម ខៀវ កញ្ញារិទ្ធ ហើយថែមទាំងថ្ងៃនេះមកសុំទោសដល់ក្រសួងព័ត៌មានទៀត តែត្រូវឯកឧត្តមមិនរវល់ និងឆ្លើយថាគ្មានពេលនោះទេ។
ក្រោយឃើញស្វាមីរបស់ខ្លួនកំពុងតែមានភាពលំបាក ភរិយារបស់លោក K01 បានចេញវីដេអូរៀបរាប់ដើមហេតុមួយចំនួនថា កន្លងមកគឺអ្នកនាងមិនចង់អោយស្វាមីខ្លួនធ្វើជាសារព័ត៌មានទេ ព្រោះគាត់មិនចេះទប់អារម្មណ៍ និងនិយាយស្រែកៗមិនពិរោះ តែស្វាមីនៅតែចង់ធ្វើ ហើយវីដេអូដែលបានប្រើពាក្យមិនសមរម្យទៅកាន់ក្រសួងព័ត៌មាន គឺមកពីមានអ្នកខមិនឌឺដង ទើបធ្វើឲ្យស្វាមីខ្លួនតបតរ ទាំងមិនដឹងថាខ្លួននិយាយជ្រុលនោះទេ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:
ប្រភពអត្ថបទ freshkh