សង្គម

អ្នកជំងឺកូវីដ ទាំង ៩នាក់គេ ចវេសពីការព្យាបាល ប្រឈមជា ប់ពន្ធនាគារ ១០ឆ្នាំ បើសិនរឿងនេះកើតឡើង

បើតាមខ្លឹមសាទណ្ឌកម្ម ក្នុងមាត្រា៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានបញ្ជាក់យ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។

ដោយផ្អែកលើបទប្បញត្តិខាងលើនេះ បាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាមីខ្លួន សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺកូវីដ ទាំង ៩ នាក់ ដែលរហូតមកដល់ពេលនេះមិនទាន់បង្ហាញខ្លួន សូមប្រយ៉ាប់បង្ហាញខ្លួនក្នុងរយៈពេល ៣ (បី) ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តទៅ ដើម្បីមកទទួលយកការព្យាបាល ដោយសូមទំនាក់ទំនងមកកាន់លេខ ១២៩៩ ឬ ១១៥។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើអ្នកជំងឺកូវីដ-១៩ ទាំង ០៩រូបខាងលើ បានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ ទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ការលើកលែងឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ អនុលោមតាមមាត្រា១៣ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

សូមបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៩នាក់ ដែលមិនទាន់បង្ហាញខ្លួន ដូចមានរាយនាមខាងក្រោម៖

១- ឈ្មោះ ប្រុក ផូ ភេទប្រុស អាយុ ៦៥ឆ្នាំ ជាអាជីវករផ្សារអូរឬស្សី តូបលេខ ៤៨ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៤៤A ផ្លូវលេខ ១៣២A2 សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២- ឈ្មោះ ប៉ិច សាវី ភេទស្រី អាយុ ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ

៣- ឈ្មោះ អ៊ិន គឹមស៊ាង ភេទប្រុស អាយុ ៣២ឆ្នាំ ជាកម្មកររោងចក្រឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

៤- ឈ្មោះ សៅ បឺត ភេទស្រី អាយុ ៤០ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ ៥៥ ផ្លូវដួងងៀប ខណ្ឌពោធិ៍សែនជ័យ

៥- ឈ្មោះ ង៉ុយ ស៊ីនឿន ភេទស្រី អាយុ ៣២ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦- ឈ្មោះ ខេម រ៉ា ភេទស្រី អាយុ ៣៣ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

៧- ឈ្មោះ ថុន ស្រីលក្ខ ភេទស្រី អាយុ ២៥ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នភូមិ ដំណាក់ធំទី៣សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

៨- ឈ្មោះ សយ អូនទូច ភេទស្រី អាយុ ៣១ឆ្នាំ ជាអាជីវករផ្សារអូរឬស្សី ទីលំនៅបច្ចុប្បន្នផ្លូវលេខ១០ សង្កាត់ មនោរម្យ ខណ្ឌមករា

៩- ឈ្មោះ ការ ហែមច័ន្ទរ៉ា ភេទស្រី អាយុ ៣៣ឆ្នាំ ជាកម្មកររោងចក្រឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៕

ប្រភពអត្ថបទ៖ sabaynews