យោងតាមលិខិតរដ្ឋបាលខេត្តក្រចេះ បានឲ្យដឹងថាលទ្ធផលវិភាគសំណាកពីមន្ទីរពេទ្យព្រះកេតុមាលា បានបង្ហាញលទ្ធផលអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១ ករណី នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលគាត់ជាកម្មករ រោងចក្រ ឌីនហាន។
តាមការបញ្ជាក់ ឈ្មោះ ជុំ ចន្ទី បានធ្វើដំណើរវិលត្រឡប់ពីរ៉ាជធានីភ្នំពេញ មកដល់ភូមិវាលបីចក្រីហេង ឃុំ គ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ហើយមន្ត្រីជំនាញសុខាភិបាល និងអាជ្ញា ធរមូលដ្ឋានបានឱ្យធ្វើចត្តាឡីស័កនៅផ្ទះ។
បន្ទាប់ពីទទួលបានព័ត៌មានថា រោងចក្រ ឌីន ហាន មានករណីផ្ទុះជំងឺកូវី ១៩ មន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានបញ្ចូនឈ្មោះ ជុំ ចន្ទី ទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្នូល។
នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ជុំ ចន្ទី មានអាការក្តៅខ្លួន ក្អក និងឈឺបំពង់ក មន្ត្រីជំនាញសុខាភិបាល បានយកសំណាកទៅពិនិត្យតេ ស្តរកមេរោគកូវិដ-១៩ ជាលទ្ធផលគឺ វិជ្ជមានជំងឺកូវី២១៩ ។ បច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានក្រុមគ្រូពេទ្យដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នូល។
គួរបញ្ជាក់ថា អ្នកជំងឺដែលវិជ្ជមាន ក្នុងខេត្តក្រចេះមានឈ្មោះ ជុំ ចន្ធី អាយុ ២៩ឆ្នាំ មុខរបរជាកម្មករ រោងចក្រ ឌីន ហាន់ មានទីលំនៅបច្ចុប្បន្នភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ៕
ប្រភពអត្ថបទ៖ sabaynews