សង្គម

បន្ទាន់! អាជ្ញាធរសម្រេច Lock Down ផ្សារចាស់ ក្នុងខណ្ឌដូនពេញ ក្រោយមានអ្នកឆ្លងកូវីដ, អ្នកពាក់ព័ន្ធត្រូវបានយកសំណាក

(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរបានសម្រេច Lock Down ផ្សារចាស់ ក្រោយមានអ្នកឆ្លងជំងឺកូវីដ ហើយអ្នកដែល ប៉ះពាល់ទាំងផ្ទាល់ និងប្រយោលមួយចំនួននឹងត្រូវយកសំណាកនៅទីនោះតែម្តង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សុខ ពេញវុធ បានបញ្ជាក់ទៀតថា «នៅថ្ងៃនេះ គណៈបញ្ជាការឯកភាពខណ្ឌបានបិទបណ្តោះអាសន្ន (Lock down) ទីរួមផ្សារចាស់ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីយកសំណាកអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ការឆ្លងជំងឺកូវីដ១៩ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ ហើយតាមផ្សារមួយចំនួនក៏មានករណីឆ្លងផងដែរ ក្រោយមានការផ្ទុះខ្លាំងនៅផ្សារអូរឬស្សី៕ ប្រភពអត្ថបទ fresh news