សង្គម

ថ្ងៃសែនទទួលទេវតាឆ្នាំថ្មី គ្រួសារនីមួយៗហាមធ្វើរឿងទាំងនេះដា ច់ខាត ប្រយ័ត្នជួបតែរឿងស៊យ

ក្នុង​ថ្ងៃ​មហា​សង្ក្រាន្ត​មក​ដល់​ក្នុង​គ្រួសារ​នីមួយៗ​ហាម​ដាច់​ខាត មាន​អ្នក​ស្រក់​ទឹក​ភ្នែក ឈ្លោះ​ទាស់​ទែង​គ្នា មិន​ថា​ប្ដី​ប្រពន្ធ បងប្អូន តា​យាយ​នោះ​ទេ។ ជំនឿ​តាំង​ពី​បុរាណ​មួយ​ទៀត​នោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ​ហាម​ដាច់​ខាត​ឲ្យ​បោក​ប្រាស់​របស់​ទ្រព្យ​ចោល​រហូត​ដល់​បាក់​បែក​ឡើយ មិន​ថា​ចាន ​ឆ្នាំង សំលៀកបំពាក់ ឬ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកតា​អាចារ្យ​បុរាណ​ខ្មែរ គង់ ណេរ រៀបរាប់​មក​កាន់​ Sabay។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតា បន្ត​ថា ថ្ងៃ​មហា​សង្ក្រាន្ត គឺ​ជា​ថ្ងៃ​ដ៏​មាន​សិរី​សួស្ដី សម្រាប់​គ្រួសារ​នីមួយៗ ហើយ​ត្រូវ​គ្រវាត់​រឿង​រ៉ាវ​ស្មុគស្មាញ​ចិត្ត​ចោល​ឲ្យ​អស់។ ក្នុង​នោះ​បើ​ប្ដី​ប្រពន្ធ​ បង​ប្អូន​ប្រុស​ស្រី ធ្លាប់​ឈ្លោះ​គ្នា ឬ​ធ្លាប់​ធ្វើ​ខុស​ដាក់​គ្នា​ពី​មុន​មក​ ត្រូវ​មក​ជានា​គ្នា​វិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​លើក​លែង​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។ លោកតា​អាចារ្យ​រូប​នេះ ប្រាប់​ថា បើ​ថ្ងៃ​សិរី​សួស្ដី​ក្លាយ​ជា​ថ្ងៃ​ក្ដៅ​ក្រហាយ​វិញ​ នោះ​គ្រួសារ​នឹង​ជួប​តែ​រឿង​រកាំ​រកូស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​ថ្ងៃ​មហា​សង្ក្រាន្ត​មក​ដល់ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក គ្រួសារ​នីមួយៗ​ត្រូវ​ជួប​ប្រជុំគ្នា​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សការ​ព្រះរតនត្រ័យ​សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌​ព្រះសង្ឃ​ជា​ទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា​ ទើប​ទទួល​បាន​នូវ​សេចក្ដី​សុខ សុភមង្គល។ ​នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោកតា គង់​ ណេរ។

មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ឆ្លូវ នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ពុធ ៣ កើត​ ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា គ.ស ២០២១ នៅ​វេលា​ម៉ោង​ ៤ និង ០០​នាទី ។ ទេព​ធីតា​ឆ្នាំ​ថ្មី

ដែល​នឹង​យាង​មក​​គ្រប់គ្រង​ថែរក្សា​ជម្ពូ​ទ្វីប​មនុស្ស​លោក​ចាប់​ពេល​នេះ​តទៅ​​ ជា​ទេវ​ធីតា​មួយ​ព្រះអង្គ​ ជាមគ្គ​នាយិកា​ព្រះ​នាម មណ្ឌាទេវី ជា​បុត្រី​ទី៤ នៃ​កបិល​មហាព្រហ្ម​ គង់​នៅ​​ចាតុ​ម្ម​ហារាជិកា​ ទ្រង់​អម្ពរ​ពណ៌​អន (ខៀវខ្ចី) ​

លម្អ​នៅ​ព្រះកាណ៌​ដោយសៀត​ផ្កា​ចម្ប៉ា អភរណៈ​កែវ​ពិទូរ្យ​ ភក្សាហារ​ទ្រង់​សប្បិ​ (ទឹកដោះ) ព្រហស្ថ​ស្ដាំ​ទ្រង់​ម្ជុល ព្រហស្ថ​ឆ្វេង​ទ្រង់​ឈើ​ច្រត់ ទ្រង់​គង់​ផ្ទំ​បិទ​ព្រះនេត្រ​នៅ​លើ​ខ្នង​ គទ្រភៈ (សត្វ​លា) ​ជា​យាន​ពាហនៈ ៕