យោងតាមការចុះផ្សាយរបស់អធិការដ្ឋាននគរបាលស្រុកល្វាឯម បានអោយដឹងថា រដ្ឋបាលស្រុកល្វាឯម
បានផ្ដល់ដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកល្វាឯមទាំងអស់ ពិសេសឃុំអរិយក្សត្រថា នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១
រដ្ឋបាលស្រុកល្វាឯម សម្រេចបិទទីតាំងផ្សារ ហនុមាន ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ជាបណ្តោះអាសន្នចាប់ពីពេលជូនដំណឹងនេះតទៅ
រហូតដល់មាន ការជូនដំណឹងជាថ្មី ដោយសាររកឃើញអ្នកផ្ទុកជម្ងឺកូវីដ-១៩ ចំនួន០២នាក់ (ជីដូននិងចៅ)
ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិក កម្មករ បម្រើការងារអនាម័យនៅផ្សារអូរឬស្សី ពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២០កុម្ភៈ បានចេញចូលក្នុងផ្សារនេះ រយៈពេល១៥ថ្ងៃជាប់ៗគ្នា ក្នុងនោះគឺ៖
1.ឈ្មោះ ជា រ៉ាឌី ភេទ ស្រី អាយុ ២០ឆ្នាំ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។
2.ឈ្មោះ ថ្លាង សាលុច ភេទ ស្រី អាយុ ៧៩ឆ្នាំ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។
គួរបញ្ជាក់ថា រដ្ឋបាលស្រុកល្វាឯម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់
និងប្រយោលជាមួយបុគ្គលទាំង០២នាក់ខាងលើ ឬមានអការៈសង្ស័យនឹងរោគសញ្ញាឆ្លងកូវីដ‑១៩ ត្រូវតែទៅធ្វើតេស្តសំណាកនៅមណ្ឌលចិត្តាឡីស័កឃុំពាម
ឧកញ៉ាអុង ស្ថិតក្នុងភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ា. អុង និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ប្រភពអត្ថបទ៖ Healthy Cambodia