(តូក្យូ)៖ ក្រុមវេជ្ជបណ្ឌិតនៅប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសថា ពួកគេទើបទទួលជោគជ័យ ក្នុងវះកា ត់ផ្លា ស់ប្តូរជាលិកាសួត ដំបូងបំផុតលើពិភពលោក ដោយជាលិកានោះគឺជាការបរិច្ចាគពីអ្នកនៅមានជីវិត ឲ្យទៅអ្នកជំងឺដែលមានសួត រងការខូ ចខាតធ្ង ន់ធ្ងរដោយសារ កូវីដ-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។
យោងតាមសេចក្តីថ្លែងការណ៍មួយ របស់មន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូបានឲ្យដឹងថា ស្រ្តីដែលអ្នកទទួលការបរិច្ចាគជាលិកាសួតនោះ ស្ថិតក្នុងសភាពនឹងនរល្អ ក្រោយប្រតិបត្តិការវះកា ត់ដែលប្រើរយៈពេលជិត ១១ម៉ោង កាលពីថ្ងៃពុធសប្តាហ៍នេះ។ ចំណែកឯប្តី និងកូនរបស់គាត់ ជាអ្នកដែលបានបរិច្ចាគផ្នែកខ្លះនៃសួតរបស់ពួកគេ ក៏កំពុងស្ថិតក្នុងស្ថានភាពនឹងនរដូចគ្នាដែរ។
សាកលវិទ្យាល័យក្យូតូ បានអះអាងថា វាគឺជាជោគជ័យលើកដំបូងបំផុតលើពិភពលោក នៃការវះកា ត់ប្តូរជាលិកាសួត ឲ្យអ្នកមានសួតខូ ចខាតខ្លាំង ដោយសារ កូវីដ-19 ដែលបានមកពីអ្នកបរិច្ចាគនៅមានជីវិត។ សម្រាប់ការវះកា ត់ស្រដៀងគ្នានេះ តែជាលិកាសួតបានមកពីអ្នកបរិច្ចាគ ដែលត្រូវគេចាត់ទុកថា ស្លាប់ទៅហើយនោះ គឺធ្លាប់ប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក ចិន និងអឺរ៉ុបជាដើម។
គួរបញ្ជា ក់ថា ស្រ្តីខាងលើបានឆ្លងជំងឺ កូវីដ-19 កាលពីចុងឆ្នាំមុន ហើយស្ថានភាពសួតរបស់គាត់ បានរងការខូ ចខាតជាខ្លាំង ដោយត្រូវចំណាយពេលស្ថិតជាមួយ ម៉ាស៉ីនជំនួយជីវិតដល់ទៅជាង ៣ខែ។ ទោះបីបានជាសះស្បើយពី កូវីដ-19 ក៏ដោយ ក៏សួតរបស់គាត់លែងអាចធ្វើការបានទៀតឡើយ ហើយក៏មិនអាចព្យាបាលឲ្យដូចដើមវិញបានដែរ។ ដូច្នេះមានតែជម្រើសមួយគត់ នោះគឺទទួលការវះកា ត់ប្តូរសួត។
ស្វាមី និងកូនប្រុសគាត់ ក៏បានស្ម័គ្រចិត្តបរិច្ចាគផ្នែកខ្លះនៃសួតរបស់ពួកគេ ដោយប្តីបានផ្តល់ឲ្យនូវផ្នែកនៃសួតខាងឆ្វេង ខណៈកូនប្រុសឲ្យផ្នែកនៃសួតខាងស្តាំ។ ប្រតិបត្តិការវះកា ត់បានប្រព្រឹត្តទៅ នៅមន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូ ដោយក្រុមវេជ្ជបណ្ឌិតសរុប ៣០នាក់។ ស្រ្តីម្នាក់នោះត្រូវគេរំពឹងថា នឹងត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបាន ក្នុងរយៈពេលប្រមាណជា ២ខែខាងមុខទៀត ហើយអាចត្រឡប់ទៅរស់នៅដូចធម្មតាវិញ ក្នុងរយៈពេលប្រហែលជា ៣ខែ៕