សង្គម

ដោយសារតែធ្លាប់ជាអ្នកជំងឺកូវីដម្នាក់ ណុប បាយ៉ារិទ្ធ ខ្លោចចិត្តពេលឃើញរូបភាពគ្រូពេទ្យបែបនេះ…

ប្រិយមិត្តទស្សនិកជនប្រាកដជាបានជ្រាបហើយថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ធ្លាប់ជាអ្នកជំងឺកូវីដ-១៩ ម្នាក់ ដោយលោកប្រើរយៈពេលព្យាបាលជំងឺរាតត្បាតដ៏កាចសាហាវមួយនេះរយៈពេលជិត ១ ខែឯណោះ ហើយលោកទើបតែប្រកាសជាសះស្បើយបានត្រលប់ទៅធ្វើចត្តាឡីស័កនៅផ្ទះ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១ កន្លងមកនេះប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ណុប បាយ៉ារិទ្ធ ធ្លាប់ជាអ្នកជំងឺកូវីដម្នាក់ ក៏ធ្លាប់ទទួលបានការមើលថែយ៉ាងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យជួរមុខដែរ ដែលធ្វើឱ្យតារាចម្រៀងប្រុសរូបនេះ យល់ច្បាស់ពីការហត់នឿយ ការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់ក្រុមគ្រូពេទ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែបែបនេះ ណុប បាយ៉ារិទ្ធ បានបង្ហោះសារខ្លោចចិត្តមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញទិដ្ឋភាពនៃការហូបចុកប្រញាប់ប្រញាល់គ្មានកន្លែងត្រឹមត្រូវ ការសម្រាកមិនបានគ្រប់គ្រាន់ ក៏ដូចជាទុក្ខលំបាកផ្សេងទៀតរបស់ក្រុមគ្រូពេទ្យជួរមុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងប្រុសរូបនេះ បានរៀបរាប់ទាំងក្ដុកក្ដួលថា «ខ្ញុំឃើញរូបទាំងអស់នេះហើយ បានត្រឹមខ្លោចចិត្តគ្មានពាក្យអធិប្បាយទេ តែខ្ញុំសង្ឃឹមជឿជាក់ថា ក្រោយពីបងប្អូនបានឃើញរូបទាំងនេះហើយ បងប្អូនអាចសួរទៅបេះដូងខ្លួនឯងបាន! បើអាណិតពេទ្យ អាណិតគ្រួសារ សូមគិតពីការឆ្លងនៃមេរោគកូវីដ១៩ គ្មានបាលីការពារមេរោគកូវីដ១៩ ទេ ប៉ុន្តែ ៣កុំ ៣ការពារ ជាគោលការណ៍ដែលទន្ទេញឱ្យចាំ និង អនុវត្តន៍ឱ្យជាប់ ដើម្បីបង្ការខ្លួនអ្នក និង គ្រួសារពីការឆ្លងបាន» ៕