អន្តរជាតិ

ក្រោយការរកឃើញអ្នកឆ្លងច្រើន ថៃកំពុងត្រៀមធ្វើរឿងទាំងនេះដើម្បីទ​ ប់ទល់រលកថ្មីនៃកូវីដ-១៩

(បាងកក)៖ អង្គភាពពិសេសប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-19 របស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ប្រទេសនេះកំពុងពិចារណាលើការ បិទកន្លែងកម្សាន្តនៅទីក្រុងបាងកក និងខេត្តចំនួន ៤០ ខណៈកំពុងប្រញាប់ប្រញាល់ដោះស្រាយនូវរលកថ្មី នៃជំងឺឆ្លងរា​ តត្បា តដ៏កាចសា ហា វនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរថៃខាងលើនេះបានជំរុញឱ្យវិស័យសាធារណៈ និងឯកជនទាំងអស់ អនុញ្ញាតឱ្យនិយោជិករបស់ពួកគេធ្វើការពីផ្ទះ និងចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ខណៈករណីឆ្លងជំងឺ កូវីដ-19 ថ្មីៗចំនួន ៤០៥ករណីត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ជាការផ្ទុះឡើងថ្មីឡើងវិញ ដែលទាក់ទងនឹងក្លឹបកម្សាន្តពេលរាត្រី នៅទីក្រុងបាងកក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឆ្លងរីករាលដាលនេះបានកើតឡើង នៅអំឡុងពេលដ៏ពិបាកបំផុតមួយ សម្រាប់ប្រទេសថៃ ពោលគឺមុនថ្ងៃពិធីបុណ្យសង្រ្កាន្តចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ដែលត្រូវបានគេស្គាល់ថា ជាការជួបជុំ និងការលេងបាញ់ទឹកដ៏ធំ ដែលអាជ្ញាធរថៃបានហាមឃាត់រួចទៅហើយ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យអង្គភាពពិសេសទប់ទល់ កូវីដ-19 បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលថៃកំពុងស្វែងរកការឯកភាព ដើម្បីបិទកន្លែងកម្សាន្តដែលរួមមានហាងស្រា និងខារ៉ាអូខេរយៈពេល ២សប្តាហ៍នៅក្នុងខេត្តចំនួន ៤០ និងនៅក្នុងទីក្រុងបាងកក ខណៈករណីឆ្លងថ្មីៗខាងលើនេះ ត្រូវបានគេរាយការណ៍នៅក្នុងខេត្តចំនួន ២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អនុឆា ភូរ៉ាផាឆៃស្រ៊ី (Anucha Burapachaisri) បានគូសបញ្ជាក់បន្ថែមថា កន្លែងកម្សាន្តដែលមានករណីឆ្លងនេះ ត្រូវបានគេបញ្ជាឱ្យបិទរួចហើយ… ហើយកន្លែងជាច្រើនទៀត អាចនឹងរងផលប៉ះពាល់ ប្រសិនបើមានការឆ្លងរីករាលដាលកាន់តែខ្លាំង។ បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ កូវីដ-19 សរុបនៅទូទាំងប្រទេស ៣០,៣១០ករណី ក្នុងនោះមានអ្នកស្លា ប់ ៩៥នាក់ និងអ្នកជាសះស្បើយ ២៨,១០១នាក់៕​ប្រភព ហ្វ្រេសញ៉ូវ