សង្គម

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថាមុននឹងក្រោយចា​ ក់វ៉ាក់សាំង ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ត្រូវតមការញ៉ាំរបស់ ២ នេះ

យោងតាមការដកស្រង់ពីក្រសួងព័ត៌មានកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបង្ហាញពីដំណមមួយចំនួនមុននិងក្រោយពេលចា ក់វ៉ាក់សាំង ដើម្បីឱ្យវ៉ាក់សាំងកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចា ក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា ចំពោះដំណមដែលត្រូវតមមុននិងក្រោយពេលចា​ ក់វ៉ាក់សាំងកូវីដ-១៩ មានពីរចំណុច គឺសុរា និងគ្រឿងហឹរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី១៖ សុរា

លោកជំទាវបានជម្រាបថា សុរាដាច់ខាតហើយ មុនចា​ ក់ពីរបីថ្ងៃក៏ត្រូវតមនៅពេលចា ក់រហូតដល់ដូសទី២ ក៏ត្រូវតម ក្រោយចា ក់ដូសទី២ ក៏ត្រូវតមយ៉ាងតិចពី២សប្តាហ៍ទៅ៣សប្តាហ៍ទៀតដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបនឹងវ៉ាក់សាំង ទុកពេលឱ្យវ៉ាក់សាំងធ្វើការងារនៅក្នុងសរីរាង្គរបស់យើង ដើម្បីបង្កើតបាននូវអង្គបដិបក្សសម្រាប់ប្រ ឆាំ ងជាមួយនឹងកូវីដ-១៩ ពីព្រោះស្រានេះចូលទៅយើងដឹងហើយទាំងអស់គ្នាអ្វីក៏សាបដែរ ដាក់ចូលទៅគឺសាបទាំងអស់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២៖ គ្រឿងហឹរ

លោកជំទាវបញ្ជាក់ថា ការណែនាំកន្លងមកហឹរតិចតួច គឺមិនមានបញ្ហាអ្វីទេ តែកុំឱ្យហឹរខ្លាំង អ៊ីចឹងសូមមេត្តាបន្ថយហូបតិចៗនៅក្នុងអំឡុងពេលទុកពេលឱ្យសរីរាង្គរបស់យើងទទួលយកហើយឆ្លើយតបទៅនឹងវ៉ាក់សាំងនេះឱ្យបានល្អប្រសើរ ។ ដោយឡែកបញ្ហារឿងតមគ្រឿងសមុទ្រ តែអ្នកដែលមានបញ្ហាប្រតិកម្មទៅនឹងគ្រឿងសមុទ្រទេ ពីព្រោះអ្នកខ្លះគាត់អាឡេកស៊ីទៅលើគ្រឿងសមុទ្រអ៊ីចឹង បើគាត់ចា ក់វ៉ាក់សាំងហើយគាត់ទៅពិសាគ្រឿងសមុទ្រអ៊ីចឹងធ្វើឱ្យគាត់ប្រតិកម្ម ហើយដល់ពេលប្រតិកម្ម មិនថាមកពីគ្រឿងសមុទ្រ គាត់ថាមកពីវ៉ាក់សាំង អ៊ីចឹងចាំបាច់អ្នកដែលដឹងខ្លួនថាមានអាឡេកស៊ីជាមួយគ្រឿងសមុទ្រ ក្រោយចា ក់វ៉ាក់សាំងហើយ គឺត្រូវតម ពីព្រោះវាអាចជាបញ្ហាមួយដែលធ្វើឱ្យមានការភាន់ច្រឡំទៅលើបញ្ហានេះហើយក៏អាចប៉ះពាល់ទៅលើសុខភាពរបស់គាត់ដែរប្រសិនបើអាលេកស៊ីនេះវាកើតឡើងដោយសារគ្រឿងសមុទ្រ អញ្ចឹងខ្ញុំបញ្ជាក់ថាអ្នកដែលតមគ្រឿងសមុទ្រនេះសម្រាប់អ្នកដែលមានប្រតិកម្មជាមួយគ្រឿងសមុទ្រទេ»៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការតមបានចំណុចទំាងអស់នេះគឺ ដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបជាមួយវ៉ាក់សាំង និងទុកពេលឱ្យវ៉ាក់សាំងធ្វើការងារនៅក្នុងសរីរាង្គរបស់យើង ដើម្បីបង្កើតបាននូវអង្គបដិបក្សសម្រាប់ប្រ ឆាំ ងជាមួយនឹងកូវីដ-១៩៕ ប្រភពអត្ថបទ business cambodia