ពុទ្ធោ! នេះហើយទឹកចិត្តម្តាយគ្រប់រូប ស្លុតចិត្តពេលឃើញ ស្ត្រីម្នាក់បីកូនប្រុស១ខួប២ខែ ចាំឡានពេទ្យ ព្រោះកូនពិនិត្យឃើញវិជ្ជមានកូវីត១៩
តែគាត់អវិជ្ជមានក៏ដោយ ទឹកចិត្តម្ដាយសុខចិត្តកំដរកូនទាំងកណ្តាលយប់ នៅផ្លូវ១៨២កែង១៤១ ទល់មុខផ្សារអូរឬស្សីសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា (គាត់ជាអាជីវករលក់គ្រឿងជ័រនៅផ្សារអូរឫស្សី តូបលេខ១៥-១៦ ច្រក១១) ។
គាត់បានរងចាំបន្ទាប់ពីទទួលទូរស័ព្ទក្រុមគ្រូពេទ្យប្រាប់អោយគាត់រៀបចំសម្លៀកបំពាក់ឲ្យបានរួចរាល់សិនទៅ ចាំពេលទំនាក់ទំនងមកម្ដងទៀតចាំ
ចេញមក តែគាត់បានរៀបចំរួចហេីយ ក៏បានបីកូនចេញទៅរងចាំមុន កាលពីមុនម៉ោង១១យប់ អស់ពេលជាង១ម៉ោង ឈានចូលថ្ងៃទី៨ ខែមេសា ២០២១នេះ មិនទាន់ឃេីញទំនាក់ទំនងមកយកគាត់ឡេីយ
ទេីបអាជ្ញាធរមូលដ្ឋានបានចុះមកប្រាប់ឲ្យគាត់ឡេីងទៅសម្រាកវិញសិន រងចាំព្រឹកទេីបឡានពេទ្យមកយក ។ ចំណែកឯបរិវេណកន្លែងដែលគាត់អង្គុយរង
ចាំ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា ចុះបាញ់ថ្នាំស ម្លា ប់មេរោគភ្លាមៗផងដែរ។ ដោយបងម៉េង សូមរងចាំដំណឹងបន្ថែមជាបន្តបន្ទាប់ទៀត (ដំណឹងបឋម)