សង្គម

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យអ្នកជំងឺកូវីដឈ្មោះ វ៉ា សុខហួ និងអ្នកដែលស្គាល់គាត់ ជួយរាយការណ៍មកមន្ដ្រីសុខាភិបាល ក្រោយទំនាក់ទំនង និងស្វែងរកមិនទាន់ឃើញ

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ ចំនួន៧៨នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ប៉ុន្ដែក្នុងចំណោមអ្នកជំងឺទាំងនេះ គឺមានអ្នកជំងឺម្នាក់លេខរៀងទី៧៨ ឈ្មោះ វ៉ា សុខហួ មិនទាន់ទាក់ទងបាន និងរកឃើញនៅឡើយទេ គិតត្រឹមវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់នេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំងឺឈ្មោះ វ៉ា សុខហួ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មិនបានផ្ដល់ព័ត៌មានលម្អិត ដូចជា ការបញ្ជាក់លេខទូរស័ព្ទ និងអាសយដ្ឋានពិតប្រាកដ ដូច្នេះហើយទើបអាជ្ញាធរ និងមន្ដ្រីសុខាភិបាល មិនទាន់អាចស្វែងរកឃើញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា «ចំពោះករណី វ៉ា សុខហួ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យពុំទាន់រកឃើញលំនៅដ្ឋាន និងពុំអាចទាក់ទងបាន ដោយហេតុថាសាមីខ្លួន ពុំបានផ្តល់ព័ត៌មានលម្អិត ដូចជាលេខទូរសព្ទទំនាក់ទំនង និងអាសយដ្ឋានពិតប្រាកដ ដើម្បីបំពេញនៅលើទម្រង់ស្នើសុំធ្វើពិសោធន៍រកមេរោគកូវីដ-១៩ នៅពេលទៅយកសំណាក។ ក្នុងករណីដែលឈ្មោះ វ៉ា សុខហួ បានជ្រាបអំពីសេចក្តីជូនដំណឹងនេះ៖ សូមទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីរៀបចំទទួលយកលោកទៅព្យាបាលឲ្យបានឆាប់រហ័ស ឬទំនាក់ទំនងលេខ៖ ១២៩៩ ឬ១១៥»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាលារាជធានីភ្នំពេញ សូមអំពាវនាវ និងតាមរយៈបណ្ដាញព័ត៌មាន Fresh News ជូនដំណឹងទៅអ្នកជំងឺឈ្មោះ វ៉ា សុខហូ ឬសាច់ញាតិ បងប្អូនមិត្ដភ័ក្ររបស់គាត់ ជួយទាក់ទងមកសាលារាជធានីភ្នំពេញ ចៀសវាងការដើរចម្លង ទៅអ្នកដ៏ទៃផ្សេងទៀតដោយមិនដឹងខ្លួន៕