ខេត្តសៀមរាប ៖ ករណីប្ល ន់នៅស្រុកអង្គរជុំ ដោយញា ត់ក្រដាស់ជូតមាត់ ចា ក់កាវ៥០២ ចូលទៅក្នុងមាត់ស្ត្រីរង គ្រេាះ ដើម្បីប្ល ន់យកខ្សែកនោះ ត្រូវបានកម្លាំ ងនគរ បាលព្រ ហ្មទ ណ្ឌកំរិតធ្ង ន់ខេត្តសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទួលផែនបទល្មើ សព្រ ហ្ម និងលោក សុខ ម៉េងអ៊ាង នាយការិយាល័យព្រ ហ្មទ ណ្ឌកំរិតធ្ង ន់ខេត្តសៀមរាប បានចុះចា ប់ខ្លួនស្ត្រីម្នាក់ ដែលមានផ្ទៃពោះ៧ខែ យកមកសួរនាំ នៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ។
ហេតុការណ៍ឃា ត់ខ្លួនស្ត្រីពោះធំ ៧ខែនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រ ស្រុកអង្គរជុំ ខេត្តសៀមរាប ។
បើតាមលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលផែនបទល្មើ សព្រ ហ្មទ ណ្ឌ បានឲ្យដឹងថា ស្ត្រីសង្ស័យ ត្រូវបានកម្លាំ ងនគរ បាលព្រ ហ្មទ ណ្ឌកំរិតធ្ង ន់ បានចុះស៊ើបអង្កេតស្រាវជ្រាវឈានដល់ការចា ប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មានឈ្មោះ គុណ ហួច អាយុ២៨ឆ្នាំ រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប (មានផ្ទៃពោះ ៧ខែ) ។
ក្រោយឃា ត់ខ្លួន ស្ត្រីជាជនសង្ស័យរូបនេះ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចជំនាញថា ខ្លួនពិតជាបានធ្វើសកម្មភាព ដោយយកកាវ៥០២ ចា ក់ចូលក្នុងមាត់ជនរង គ្រេាះ និងបានលួចយកខ្សែក ដែលជនរង គ្រេាះ ពា ក់ ពិតប្រាកដមែន ។
សូមរំលឹកថា កាលពីថ្ងែទី៣០ ខែមីនា ឆ្នាំ២០២១ ជនរង គ្រេាះឈ្មោះ យ៉ម រួម ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប នៅក្នុងផ្ទះរបស់គាត់តែម្នាក់ឯង រហូតដល់ម៉ោង១២ និង៣០ នាទីរសៀលថ្ងៃខែឆ្នាំដដែល ជនរង គ្រេាះបានស្ដារពាងទឹក ដើម្បីហៅគេដឹកទឹកមកដាក់ឲ្យ ពេលគាត់ស្ដារពាងរួច គាត់បាន ចងអង្រឹងដេកនៅមុខផ្ទះរបស់គាត់ជាប់នឹងផ្លូវ ខណៈពេលនោះ គាត់ដេកបានមួយសន្ទុះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានទៅច្របាច់មាត់ជនរង គ្រេាះ ញា ត់ក្រដាស់ជូតមាត់ ហើយចា ក់កាវ៥០២ ចូលទៅក្នុងមាត់ជនរង គ្រេាះ ពេលដែលជនរង គ្រេាះ កំពុងតែដេកលក់នៅលើអង្រឹង បណ្ដាលឱ្យជនរង គ្រេាះ វង្វេងស្មារតី និយាយមិនកើត ហើយជនសង្ស័យបានដោះយកខ្សែកមាស ពីជនរង គ្រេាះ ទម្ងន់ ១តម្លឹង រួចរត់គេចខ្លួនបាត់តែម្ដង ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ក៏បានបញ្ជាក់ទៀតថា ករណីនេះ ស្ត្រីសង្ស័យធ្វើសកម្មភាពខាងលើនេះ ដោយសារជនរង គ្រេាះ ជាគូរទំនាស់ជាមួយម្ដាយឪពុករបស់ ស្ត្រីសង្ស័យ កាលពី២ឆ្នាំមុន នេះជារឿងគំនុំ ផងដែរ ។
បច្ចុប្បន្ន ស្ត្រីសង្ស័យ ត្រូវបានកម្លាំ ងនគរ បាលការិយាល័យព្រ ហ្មទ ណ្ឌកំរិតធ្ង ន់ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចា ត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនជនរង គ្រេាះវិញ ៕