នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះ ក្នុងសេចក្ដីប្រកាសផ្លូវការថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៩១ នាក់ទៀត
ដែលមាន ៩០ នាក់ជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ១ នាក់ជាករណីនាំចូលពីក្រៅប្រទេស ។ ក្នុងនោះដែរ មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៣០ នាក់។
តួលេខខាងលើក៏បានបង្ហាញពីចំនួនអ្នកដែលបានឆ្លងក្នុងសហគមន៍ នៅក្នុងរាជធានីភ្នំពេញដែលមានចំនួន ៧៨ នាក់។
តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ០៧ ខែមេសា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ២៣៨៣ នាក់ហើយ ៕
ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖