តារាទើបរះក្នុងវិស័យភាពយន្ត និងចម្រៀងបែបយុវវ័យ ផាន់ រុង ថាលោកនឹងទិញឡានទំនើប១គ្រឿងដែលមានតម្លៃខ្ទង់សែនដុល្លារ ទិញផ្ទះបន្ថែម១ខ្នងទៀត ហើយនាំប៉ាម៉ាក់ មករស់នៅជួបជុំគ្នានៅរាជធានីភ្នំពេញ បើ Youtube របស់លោកទទួលបាន១លាន subscriber។
បន្ថែមលើការអះអាងកាលពីពេលថ្មីៗជុំវិញរឿងទិញឡានសេរីទំនើបនេះ លោក ផាន់ រុង ប្រកាសតាមបណ្ដាញសង្គមថា បច្ចុប្បន្នឧបករណ៍ ឬមធ្យោបាយបញ្ចេញរឿង និងបទចម្រៀងដ៏សំខាន់របស់លោក គឺ Chanel Youtube មានsubscriber ៩០០k ហើយ។
ផាន់ រុង៖”ជូនពរខ្លួនឯងពេលបាន1M Subscriber មានផ្ទះមួយខ្នង ឡានទំនើបមួយ អាចសង់ផ្ទះជូនម៉ាក់ប៉ាមួយខ្នងទៀត”។
ផាន់ រុង ធ្លាប់បង្ហើបថា ក្រុមហ៊ុន Youtube បានផ្ដល់ចំណូលប្រចាំខែដល់លោកប្រមាណ១ម៉ឺនដុល្លារ តាមរយៈការដាក់ខ្សែភាពយន្តខ្លីៗ និងវីដេអូបទចម្រៀងជាច្រើនរបស់លោកនៅលើបណ្ដាញសង្គមដ៏ពេញនិយមមួយនេះ។
ដូច្នេះបើមានSubscriber កាន់តែច្រើន នោះចំណូលប្រចាំខែរបស់លោកនឹងកើនឡើងដែរ ដែលជាហេតុធ្វើឲ្យលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញឡាន ផ្ទះ១បន្ថែម និងនាំប៉ាម៉ាក់មករស់នៅរាជធានីភ្នំពេញជុំគ្នាដូចក្ដីបំណងហើយ៕