សង្គម

ដំណឹងល្អ!កម្មកររាប់ម៉ឺន​​នាក់​នៅរាជធានីភ្នំពេញ នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ​ពី​ព្រឹកនេះ​ទៅ

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដឹកនាំក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងកូវីដ១៩ជូន​ដល់កម្មករនិយោជិតនៅតាមទីតាំងរោងចក្រធំៗចំនួន៧ នៅរាជធានីភ្នំពេញដែលចាប់ផ្តើមពីព្រឹក​ថ្ងៃ​ទី០៧ ខែមេសាឆ្នាំ២០២១តទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោក ហេងសួរ រដ្ឋលេខាធិការនិងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ជូនបងប្អូនកម្មករបានឲ្យដឹងថា នៅថ្ងៃនេះក្រុមគ្រូពេទ្យនឹងចុះចាក់វ៉ាក់សាំងដល់បងប្អូនកម្មករចំនួន៣ទីតាំងធំៗ​ ទី១​នៅសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវេងស្រេង ទី២ សួនឧស្សាហកម្មISIតំបន់រោងចក្រដំបូលខៀវផ្លូវវេងស្រេងនិង ទី៣ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផ្លូវជាតិលេខ៤។

លោកបានបន្តថា នៅ​ថ្ងៃទី៩ខែមេសា២០២១ នឹងបន្តចាក់ចំនួន៤ទីតាំងធំៗទៀត គឺទី១នៅសួនឧស្សាហកម្មវឌ្ឍនៈ ១​ផ្លូវវេងស្រេង ទី២ រោងចក្រសិនចូវផ្លូវវេងស្រេង ទី៣ សួនឧស្សាហកម្មវឌ្ឍន២ ផ្លូវជាតិលេខ៣ ទី៤ រោងចក្រម៉ាវែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងនេះនឹងគ្រប់ដណ្តប់កម្មករប្រមាណ៧ម៉ឺននាក់ ក្នុង​នោះ​នៅតំបន់សេដ្ឋកិច្ចភ្នំពេញមានប្រមាណ៣ម៉ឺននាក់ តំបន់វឌ្ឍនៈ១ ប្រមាណ១ម៉ឺននាក់និងតាមរោងចក្រផ្សេងៗទៀតនៅខណ្ឌឬស្សីកែវនិងខណ្ឌកំបូល ខណៈបច្ចុប្បន្នក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺសដូសសម្រាប់ចាក់ជួនកម្មករ។

លោកបានឲ្យដឹងទៀតថា ក្រសួងការងារមានក្រុមគ្រូពេទ្យចល័តចំនួន៦០ក្រុម ក្នុង១ក្រុមចំនួន៨នាក់ដោយចាក់បាន៤០០ដូសក្នុង១ថ្ងៃ។ ក្នុងនោះគ្រូពេទ្យចំនួន៣០ក្រុម នឹងចល័តចាក់វ៉ាក់សាំងចំនួន២០ម៉ឺនដូសក្នុងមួយខែជូនបងប្អូនកម្មករនិយោជិតតាមរោងចក្រសហគ្រាសនៅ​រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រុមគ្រូពេទ្យចំនួន៣០ក្រុមផ្សេងទៀតនិងចល័តចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស តាមបណ្តាលខេត្តផ្សេងទៀតតាមការចាំបាច់និងតាមចំនួនវ៉ាក់សាំងដែលមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតចាប់ពីថ្ងៃ​ទី០៣​មកដល់ថ្ងៃទី​០៥ ខែមេសាឆ្នាំ២០២១ ​ក្រសួង​ការងារ​ទទួលបាន​ការចុះឈ្មោះ​ដោយស្មគ្រ័ចិត្ត​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ ពីកម្មករកម្មការិនី​បានចំនួន​ជិត៤០ម៉ឺននាក់​ហើយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាក៏ដោយ​លោកហេងសួរបានឲ្យដឹងថា ថ្ងៃដំបូង​នៃយុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ-១៩​ Sinovac​ នេះ គឺផ្តើមចេញពី​ប្រធាន​សហជីព​ទៅមុន​។​

ក្នុងដំណើរការចាក់វ៉ាក់សាំងនេះដែរ សម្រាប់ថ្នាក់ដឹកនាំនិងបុគ្គលិកនៃអង្គការវិជ្ជាជីវៈគ្រប់សហព័ន្ធសហជីពសហភាពសហជីពសមាគមនិយោជកនិងអង្គការវិជ្ជាជីវៈផ្សេងទៀត ត្រូវផ្ដល់បញ្ជីឈ្មោះដឹកនាំនិងបុគ្គលិករបស់ខ្លួនដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងឲ្យបានយ៉ាងតិចចំនួន៣ថ្ងៃ មុនកាលបរិច្ឆេទការចាក់វ៉ាក់សាំងមកអនុគណៈកម្មការចំពោះកិច្ច។

សម្រាប់កម្មករនិយោជិកខ្មែរ ត្រូវចុះឈ្មោះជាមួយរោងចក្រសហគ្រាសឬអង្គភាពរបស់ខ្លួន។ ម្ចាស់រោងចក្រសហគ្រាសឬអង្គភាពត្រូវផ្ដល់បញ្ជីឈ្មោះកម្មករនិយោជិត ដែលស្ម័គ្រចិត្តចាក់សាំងកូវីដ១៩មកអនុគណកម្មការ ដើម្បីឲ្យក្រុមការងារកំណត់ទីតាំងនិងជូនដំណឹងអំពីការបរិច្ឆេទពិតប្រាកដ ក្នុងការចុះចាក់តាមរោងចក្រសហគ្រាសឬសួនឧស្សាហកម្មឬតំបន់សេដ្ឋកិច្ចពិសេសឬតាមអង្គភាព ទៅតាមកម្រិតអាទិភាពនៃភូមិសាស្ត្រខណ្ឌនីមួយៗដោយកំណត់អាទិភាពចុះទៅរោងចក្រសហគ្រាស ឬសួនឧស្សាហកម្មឬតំបន់សេដ្ឋកិច្ចពិសេស ឬអង្គភាពណាមួយដែលមានចំនួនកម្មករនិយោជិតស្ម័គ្រចិត្តចាក់វ៉ាក់សាំងច្រើនមុន។

សម្រាប់វិនិយោគិនអ្នកវិនិយោគិនឬម្ចាស់ឬអ្នកគ្រប់គ្រងឬអ្នកជំនាញជនបរទេស ត្រូវចុះឈ្មោះជាមួយរោងចក្រសហគ្រាស​ឬអង្គភាពរបស់ខ្លួន និងត្រូវបំពេញនិងយល់ព្រមតាមលក្ខខណ្ឌដូចខាងក្រោម មានលិខិតឆ្លងដែនដែលមានសុពលភាពមានទិដ្ឋការស់នៅនិងធ្វើការស្របច្បាប់ មានបណ្ណសៀវភៅការងារជនបរទេសដែលចេញដោយក្រសួងការងារ និង​ត្រូវចាក់វ៉ាក់សាំងដូចប្រភេទវ៉ាក់សាំងដែលកម្មករនិយោជិតខ្មែរកំពុងចាក់ដែរ៕

ប្រភពអត្ថបទ៖ កម្ពុជាថ្មី