អន្តរជាតិ

បន្ទាន់! នាយករដ្ឋមន្ត្រីប្រទេសហ្សកហ្ស៊ី តេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩

(ហ្សកហ្ស៊ី)៖ នាយករដ្ឋមន្រ្តី នៃប្រទេសហ្សកហ្ស៊ីលោក Irakli Garibashvili នៅថ្ងៃអង្គារនេះបានប្រកាសថា រូបលោកតេស្តឃើញវិជ្ជមានចំពោះជំងឺ កូវីដ-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ការិយាល័យនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា លោក Garibashvili កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ ដោយសម្រាកព្យាបាលជំងឺនៅក្នុងផ្ទះរបស់លោក និងបន្តធ្វើការពីចម្ងាយ ខណៈដែលសុខភាពរបស់លោកនឹងនរធម្មតាទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសហ្សកហ្ស៊ីបានកត់ត្រាករណីឆ្លងសរុប នៃជំងឺ កូវីដ 19 ចំនួន ២៨៤,៩៥៨ករណី បន្ទាប់ករណីឆ្លងថ្មីចំនួន ៨៩៧ករណីបន្ថែមទៀតត្រូវបានរាយការណ៍នៅថ្ងៃនេះ។ ក្នុងចំណោមករណីឆ្លងទាំងអស់ មានករណីស្លាប់ ៣,៨៣២នាក់ និងជាសះស្បើយ ២៧៥,២២០នាក់៕