សង្គម

បន្ទាន់! ក្រសួងសុខាភិបាលផ្លូវការ អំពីករណីបុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ នៅស្រុកមេសាង ស្លា​ ប់ដោយសារកូវីដ១៩

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរម្នាក់ទៀត អាយុ៣៥ឆ្នាំ នៅឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានទទួលមរណភាព ដោយសារជំងឺនេះ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០៖២០នាទីព្រឹក។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
តាមសេចក្តីប្រកាស បានឱ្យដឹងថា ពលរដ្ឋខ្មែរដែលទទួលមរណភាពនេះ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានបញ្ជូនចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក្នុងស្ថានភាពស ន្លប់ បា ត់ស្មារតី និងគ្មានសញ្ញាជីវិត ប៉ុន្តែនៅតែទៅមិនអាចជួយសង្គ្រោះអ្នកជំងឺឱ្យរួចផុតពីសេចក្តីស្លា​ ប់បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រសួងបានបន្តថា ដោយមានការសង្ស័ យក្រុមគ្រូពេទ្យបានយកសំណាករបស់ស ពដើម្បីធ្វើការវិភាគរកវីរុសកូវីដ១៩ ជាលទ្ធផលបានបញ្ជាក់ថា សពមានវិជ្ជមានជំងឺកូវីដ១៩។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ គឺបុរសខាងលើ បានស្លា ប់មុនពេលចូលទៅដល់មន្ទីរពេទ្យ ដោយសារជំងឺកូវីដ១៩។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៨២៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១៧៩៤ និងស្លា​​ ប់សរុប២២នាក់៕

ប្រភពអត្ថបទ fresh news