កម្សាន្ត

តារាចម្រៀងលោក ជ័យ សុវ៉ាត ធីបចោលការងារសិល្បិ មកស្លៀកឈុតអាវសទ័ពជួរមុខកម្ចាត់កូវីដវិញ

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងច្បាស់ហើយថា តារាចម្រៀងវ័យក្មេងមួយរូបគឺលោក ជ័យ សុវ៉ាត ក្រៅពីអាជីពជាអ្នកច្រៀង លោក ជ័យ សុវ៉ាត ក៏មានអាជីពយ៉ាងសំខាន់មួយនេះដែរ។ នាពេលថ្មីៗនេះផងដេរ តារាចម្រៀងវ័យក្មេងរូបសង្ហារនេះ សុខចិត្តច្រានចោលការងារសិល្បៈ ដើម្បីងាកមកធ្វើការងារដ៏សំខាន់មួយនេះនៅក្នុងអំឡុងពេលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំងក្នុងប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ក៏មានការចាប់អារម្មណ៍ជាខ្លាំង នាពេលថ្មីៗមកនេះ គេបានឃើញតារាចម្រៀងប្រចាំផលិតកម្មសាន់ដេមួយនេះ លោក ជ័យ សុវ៉ាត បានបង្ហាញរូបភាពក្នុងឈុតសម្លៀកបំពាក់ជាគ្រូពេទ្យ ដោយក្នុងនោះផងដែរ តារាចម្រៀងខាងលើនេះបាននិយាយបែបនេះថា៖ <<អរគុណបងៗតាមស្ថានីយ៍តែងតែខលហៅប្អូន ឡើងកម្មវិធី🥰🙏🙏🙏តែប្អូនជាប់បំពេញការងារទប់ស្កាត់ជំងឺកូវីដហើយ ដើម្បីប្រទេសឆាប់បានសប្បាយវិញ កុំភ្លេច 3 កុំ 3 ការពារ>>

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការលើកឡើងរបស់តារាចម្រៀងរូបនេះ បានធ្វើឲ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការំភើបនឹងទឹកចិត្តរបស់លោក ហើយក៏បានជូនពរឲ្យលោកជោគជ័យនៅក្នុងការងារជាវីវៈបុរសអាវស និងមានសុខភាពល្អទៀតផង។