អន្តរជាតិ

ច្រើនខ្លាំងណាស់ ត្រឹម២៤ម៉ោងសោះ ហ្វីលីពីនបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗចំនួន៨,៣៥៥ករណី

(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ កូវីដ-19 ចំនួន ៨,៣៥៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៨០៣,៣៩៨ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរយៈពេលដូចគ្នានេះ DOH ក៏បានរាយការណ៍ពីការរកឃើញ អ្នកស្លា ប់ថ្មីៗដោយសារជំងឺ កូវីដ-19 ចំនួន ១០នាក់បន្ថែមទៀតផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លា ប់សរុបបានកើនឡើងដល់ ១៣,៤៣៥នាក់ ខណៈចំនួនអ្នកជំងឺជាសះស្បើយសរុប បានកើនឡើងដល់ ៦៤៦,២៣៧នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ហ្វីលីពីនដែលមានប្រជាជនចំនួនប្រមាណ ១១លាននាក់ បានធ្វើតេស្តរកជំងឺ កូវីដ-19 លើប្រជាជនរបស់ខ្លួន ចំនួន ៩.៧លាននាក់ហើយចាប់តាំងពីការផ្ទះឡើងនៃជំងឺនេះកាលពីមករាមក។ ប្រទេសនេះបានចាប់ផ្តើម យុ​ ទ្ធនាការចា ក់វ៉ាក់សាំងកាលពីថ្ងៃទី០១ ខែមីនា។ ពោលគឺមួយថ្ងៃបន្ទាប់ពីវ៉ាក់សាំង CoronaVac ដែលជាជំនួយចិនបានមក៕