សង្គម

សោកស្តាយណាស់! ព្រះសង្ឃ១អង្គគង់នៅវត្ត​សារ៉ា​វ័ន្ត​​សុគត ដោយ​សារ​កើត​ជំងឺ​លើស​ឈាម

កម្លាំងមូលដ្ឋានបានរាយការណ៍ទៅកម្លាំងជំនាញ ចុះមកសហការគ្នាដើម្បីពិនិត្យធ្វើកោសល្យវិច័យភ្លាមៗ បន្ទាប់ពីមានព្រសង្ឃ១អង្គ ដែលគង់នៅសារ៉ាវ័ន្តតេជោ ក្នុងខណ្ឌដូនពេញត្រូវគេប្រទះឃើញសុគតនៅក្នុងវត្តនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីព្រះសង្ឃសុគតនោះបានភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧និង៤១នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នៅចំណុចក្នុងសាលាឆាន់ថ្មី បន្ទប់លេខ២៦ វត្តសារាវ័ន្តតេជោ ផ្លូវលេខ១៧៨ ក្រុម៣៦ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម​ត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អត្តសញ្ញាណសពព្រះនា​ម ឌីន ពៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរព្រះសង្ឃ ស្នាក់នៅកន្លែងកើតហេតុខាងលើ ទីកន្លែងកំណើតឃុំសូរគ្រាម ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបំភ្លឺរបស់ព្រះសង្ឃ អែម សំអុល មានសង្ឃដីកាថា កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ វេលាម៉ោងប្រហែល​២០:៣០បនាទី អាត្មាបានអង្គុយនិយាយលេងជាមួយព្រះសង្ឃរងគ្រោះ និងម្នាក់ទៀតឈ្មោះ​ប៉ែន ចាន់ថេង នៅក្នុងបន្ទប់​លេខ២៦​កុដិសាលាឆាន់ថ្មី រហូតដល់ម៉ោងប្រហែល ២៣:០០នាទី អាត្មាក៏បានចូលសឹងក្នុងបន្ទប់មុន ចំណែកព្រះសង្ឃ០២អង្គទៀតបានចូលសឹងតាមក្រោយក្នុងបន្ទប់លេខ២៦ជាមួយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់ថ្ងៃទី៣ ខែមេសា ២០២១វេលាម៉ោង០៧:៤១នាទីអាត្មាបានក្រោកពីសឹងជាទម្លាប់រួចក៏បានដាស់ព្រះសង្ឃ​ឌីន​ពៅ ដើម្បីទៅបិណ្ឌបាទ តែពេលដាស់ទៅពុំមានសំលេងឆ្លើយតប ហើយដងខ្លួនទន់ពុំមានកំដៅ អាត្មាបានទៅប្រាប់មេកុដិថា ព្រះសង្ឃ ឌីន ពៅ មានការៈមិនស្រួលរួចអាត្មាបានជួយធ្វើចលនាបេះដូង ហើយព្រះអង្គមេកុដិឈរមើលដោយចលនាបេះដូងបានប្រហែល០៥នាទី ក៏នៅតែពុំដឹងខ្លួន រួចព្រះអង្គមេកុដិបានទូរស័ព្ធហៅរថយន្តសង្គ្រោះ​លេខ​(៩១១)​តែ​​ពុំឃើញរថយន្តពេទ្យមក អាត្មាក៏យកដែស្ទាបដង្ហើមដើមទ្រូងនិងច្រមុះដោយពុំមានខ្យល់ចេញចូលទើបដឹងថាព្រះ អង្គ​សុគត(កន្លងមកព្រះអង្គតែងតែប្រាប់អាត្មាថាឈឺពោះហើយពុំសូវមានកំលាំង)។

ក្រោយ​កើតហេតុ​កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយគណៈបញ្ជាកាឯកភាពខណ្ឌដូន​ពេញ ការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។

តាមការសន្និដា្ឋន និងវាយតម្លៃ ក្រោយចុះដល់កន្លែងកើតហេតុ និងឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៃស្នង​ការ​ដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្លាប់ដោយជំងឺលើសឈាម។

ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញ បច្ចេកទេស បានធ្វើការប្រគល់សាកសពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ដែលស្ថិតនៅឃុំសូរគ្រាម ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ៕