ខេត្តព្រះសីហនុនៅថ្ងៃនេះមានករណីឆ្លងថ្មីចំនួន៦នាក់ សុទ្ធតែជាជនជាតិខ្មែរដោយក្នុងនោះមានអ្នកជំងឺម្នាក់មានអាយុទើបតែ១១ឆ្នាំប៉ុណ្ណោះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងសុខាភិបាលអម្បាញ់មិញមិញនេះអ្នកជំងឺទាំង៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
យ៉ាងណាសម្រាប់ករណីជាសះស្បើយវិញ ខេត្តព្រះសីហនុមានតួលេខខ្ពស់ជាងគេដល់ទៅ៧៩នាក់ ក្នុងចំណោមអ្នកជាសរុប៩៤នាក់នៅទូទាំងប្រទេស៕