សង្គម

មោទនភាពបំផុត សម្រាប់កូនខ្មែរ ក្លាយជានិស្សិតនាយទាហានជាន់ខ្ពស់នៅអាមេរិក របស់កូនតារាភាពយន្ត អ្នកនាងអម្ពរ ទេវី

ភ្នំពេញ៖ ក្នុងរូបភាព ជាមួយភាពជោគជ័យ សម្រាប់កូនខ្មែរ មហាជន ជនរួមជាតិ ពិតជា រំភើបជំនួស ! អ្នក​នាង​ អម្ពរ ទេវី ខណៈផ្តល់កំណើតឱ្យកូន ហើយផ្គត់ផ្គង់ ទទួលខុសត្រូវជាកាតព្វកិច្ចជាម្តាយ យិតយោងកូនឱ្យមានអនាគតល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យមួយឃ្លាពីម្តាយ គឺអ្នកនាង អម្ពរ ទេវី សំណេរលើ Facebook ថា៖ “អបអរសាទរ កូនប្រុសសម្លាញ់, ភាពក្លាហាន រឹងបុឹង របស់កូន គឺជាស្នាមញញឹមរបស់ម្ដាយ អស់មួយជីវិត សូមឲ្យកូនម្ដាយជួបតែសេចក្ដីសុខ…” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមពិតប្រិយមិត្តជាច្រើន​ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នក​នាង​ អម្ពរ ទេវី ដែលជាតារាសម្តែងជើងចាស់ ដែលមានទេពកោសល្យខ្ពស់ ជាមួយការប្រើប្រាស់ទឹកមុខ កាយវិការ និងភាពប៉ិនប្រសព្វ ធ្វើឲ្យទស្សនិកជនពេញចិត្តជាខ្លាំង។ មកទល់ពេលនេះ អ្នកនាង ក៏នៅតែទទួលបានការគាំទ្រដដែលពីអ្នកគាំទ្រខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរម្លឹកថា៖ ចំណែកនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០ កន្លងទៅនេះ តារាសម្តែងរូបនេះ បានបង្ហោះសារមួយ ដោយបង្ហាញក្តីរំភើបជាខ្លាំង ដោយរៀបរាប់ពីកូនប្រុសរបស់ខ្លួន ឈ្មោះ Zoli Phirun ដោយនិយាយថា “ZOLI ម៉ាក់សប្បាយចិត្តណាស់ដែលបាន ឃើញរូបកូន, ការងារដែលកូនស្រឡាញ់ ម៉ាក់នៅពីក្រោយកូន, ម៉ាក់នឹកកូន, សូមឲ្យកូនប្រុសម៉ាក់បានសុខសប្បាយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ស្រាប់តែ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “2-13th Aviation Regiment” បានបង្ហោះរូបភាពជាច្រើនសន្លឹក និងភ្ជាប់សារមួយថា “Class 20-552 15E Shadow Maintainer Graduates!”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបនេះភ្លាម តារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី បង្ហាញក្តីរំភើបយ៉ាងខ្លាំង ដោយបានស៊ែរផុសមួយនេះ ហើយបន្ថែមថា “អបអរសាទរកូនប្រុសសម្លាញ់, ភាពក្លាហាន រឹងបុឹង របស់កូន គឺជាស្នាមញញឹមរបស់ម្ដាយ អស់មួយជីវិត សូមឲ្យកូនម្ដាយជួបតែសេចក្ដីសុខ Good job កូន”។