សង្គម

នេះជាទិដ្ឋភាពក្រោយពេលធ្លា​ ក់ភ្លៀងមួយមេធំលាយឡំខ្យល់កន្រ្តា ក់នៅក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ នៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅកាសុីណូ ប៉ារ៉ាមិច មានខ្យល់ខ្លាំងលាយឡំជាមួយទឹកភ្លៀងធ្វើអោយរបេីករលំរោងលក់ដូររបស់អាជីវករ បណ្តាលអោយខូចខាតសម្ភារៈមួយចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រោយបាតុភូតធម្មជាតិនេះភ្លាមៗ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយលោក ភោគ លន ចៅសង្កាត់ នៃសង្កាត់ប៉ោយប៉ែត បានអញ្ជើញចុះពិនិត្យដល់ទីតាំងដែលបានរងការខូចខាតស្ទើរទាំងស្រុងដោយសារឥទ្ធិពលភ្លៀងមួយមេធំលាយឡំខ្យល់ក​ ន្រ្តាក់ដែលបានបោ​ កបា ក់តូបក្នុងផ្សារស្ទើររាបស្មើដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ផ្សារដែលរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ទាំងពីរទីតាំងនេះស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងបាតុភូតធម្មជាតិនៅល្ងាចថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានបណ្តាលឱ្យមនុស្សរងរបួស ៥នាក់ និងមិនបណ្តាលឱ្យបា ត់ប ង់ជីវិតមនុស្សនោះទេ៕ ប្រភពអត្ថបទ CEN